លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញ ចុះហត្ថលេខា លេីលក្ខខណ្ឌស្តីពីការបង្កើតក្រុមការងារ Army to Army Staff Talks រវាង កងទ័ពជេីងគោកនៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌា
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញ ចុះហត្ថលេខា លេីលក្ខខណ្ឌស្តីពីការបង្កើតក្រុមការងារ Army to Army Staff Talks រវាង កងទ័ពជេីងគោកនៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌា
ប្រទេសឥណ្ឌា : នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញ ចុះហត្ថលេខា លេីលក្ខខណ្ឌស្តីពីការបង្កើតក្រុមការងារ Army to Army Staff Talks រវាង កងទ័ពជេីងគោកនៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌា។
សូមជម្រាបថា, ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅនៅរដ្ឋធានីញ៉ូដេលសាធារណរដ្ឋឥណ្ឌា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះហត្ថលេខាជាមួយ លោកនាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ព ជើងគោកឥណ្ឌាលេីលក្ខខណ្ឌស្តីពីការបង្កើតក្រុមការងារ Army to Army Staff Talks រវាង កងទ័ពជេីងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទនិងកងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌ។
សូមបញ្ជាក់ថា, នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹង លោក ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ខណៈដែលលោកឧត្តមសេនីយ៍កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។
ក្នុងជំនួបនេះ លោក ស៊ុប្រាម៉ានៀម ជែស្យាងការ បានជម្រាបជូនលោក ហ៊ុន ម៉ាណែត អំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា មកកាន់សាធារណរដ្ឋឥណ្ឌា និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អរបស់ឥណ្ឌាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបប្រទះការលំបាក និងដោយបានបញ្ជាក់ផងដែរអំពីការឯកភាពលើទិសដៅនៃការភ្ជាប់ទំនាក់ទំនងឱ្យបានច្រើនវិស័យបន្ថែមទៀតសម្រាប់ពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំ២០២២ កន្លងទៅ រួមទាំងវិធានការនានាដែលកម្ពុជាបានខិតខំអនុវត្តដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕