Banner KNP Detail Top

អតីតប្រធានាធិបតីប៉ាគីស្ថាន ឧត្ដមសេនីយ ព័រវែស មូសារ៉ាហ្វ បានទទួលមរណភាពហើយ

អតីតប្រធានាធិបតីប៉ាគីស្ថាន ឧត្ដមសេនីយ ព័រវែស មូសារ៉ាហ្វ បានទទួលមរណភាពហើយ

ប្រទេសប៉ាគីស្ថាន ៖ នេះជាការប្រកាសកាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៣ របស់កងទ័ពប៉ាគីស្ថាន។ អតីតប្រធានាធិបតីប៉ាគីស្ថាន ឧត្ដមសេនីយ ព័រវែស មូសារ៉ាហ្វ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៧៩ឆ្នាំ នៅក្រុងឌូបៃ ក្រោយពីលោកមានជំងឺអស់កាលដ៏យូរមក។
បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ព្ស់យោធាប៉ាគីស្ថានបានសម្ដែងការចូលរួមមរណទុក្ខ ក្រោយមរណភាពរបស់ឧត្ដមសេនីយមូសារ៉ាហ្វ ។ ឧត្ដមសេនីយមូសារ៉ាហ្វ បានឡើងជាមេដឹកនាំប៉ាគីស្ថាន កាលពីឆ្នាំ១៩៩៩តាមរយៈការធ្វើរដ្ឋប្រហារយោធាមួយ ដោយគ្មានអពើហិ.ង្សាបន្ទាប់ពីនាយករដ្ឋមន្ត្រីសម័យកាលនោះលោកណាវ៉ាស់សារីហ្វ ប៉ុនប៉ងដកតំណែងលោកជាប្រមុខកងទ័ព។ រយៈពេល៧ឆ្នាំនៃអាណត្តិប្រធានាធិបតី លោកមូសារ៉ាហ្វ បានធ្វើឲ្យប៉ាគីស្ថានមានកំណើនសេដ្ឋកិច្ច ដោយលោកគេចផុតពីការប៉ុនប៉ងធ្វើឃា.តយ៉ាងតិច៣លើក៕

អត្ថបទដែលជាប់ទាក់ទង