Banner KNP Detail Top

សម្តេចហ៊ុន សែន បញ្ជាក់ថា កម្ពុជាអត់តម្រូវឲ្យប្រជាជនចិន ត្រូវធ្វើអី្វទេ មកទេសចរណ៍ធម្មតា

សម្តេចហ៊ុន សែន បញ្ជាក់ថា កម្ពុជាអត់តម្រូវឲ្យប្រជាជនចិន ត្រូវធ្វើអី្វទេ មកទេសចរណ៍ធម្មតា

(ក្រចេះ) ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធី បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះ។
សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសស្វាគមន៍អ្នកទេសចរចិនមកកម្សាន្ដនៅក្នុងកម្ពុជាក្រោយពីរដ្ឋាភិបាលចិនចាប់ផ្ដើមបើកប្រទេ សឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ សម្តេចបញ្ជាក់ថាកម្ពុជាអត់តម្រូវឲ្យប្រជាជនចិន ត្រូវធ្វើអី្វទេមកទេសចរណ៍ធម្មតា។
សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញហើយអ្នកទេសចរចិនក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដនៅទូទាំ ងពិភពលោករួមទាំងប្រទេសកម្ពុជា ។សម្តេចបន្តថាកាលពីមិនទាន់កើតមានជំងឺកូវីដ-១៩ ប្រទេសកម្ពុ ជាទទួលបានអ្នកទេសចរចិនជាង២លាននាក់តែនៅពេលជំងឺកូវីដ-១៩ រាតត្បាតក៏ធ្វើឲ្យអ្នកទេសចរចិនមានការថយចុះជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថាឥឡូវនេះប្រទេសចិនបានចាប់ផ្ដើមបើកប្រ ទេសឡើងវិញជាមួយនឹងទេសចររាប់សិប លាននាក់ដល់រយលាននាក់ឯណោះដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទា ញមួយសម្រាប់ប្រជាជនចិន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង ថានាប៉ុន្មានថ្ងៃកន្លងមកនេះមានការឃោស នាអកុសលមួយចំនួនអំពីការឆ្លងរាលដាលជំងឺកូវីដនៅប្រទេសចិនដែលជាការបំភ័យមួយមិនមែនជាការពិតឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយចិនក៏ សុំតឹងតែងទៅចុះព្រោះនោះវាផ្ដល់ផលចំ ណេញឲ្យកម្ពុជាឧបមាថាគេចង់ទៅប្រទេ សនោះប៉ុន្តែប្រទេនោះគេមានលក្ខខណ្ឌត ម្រូវឲ្យប្រជាជនចិនត្រូវធ្វើនេះត្រូវធ្វើនោះក្នុងពេលដែលកម្ពុជាអត់តម្រូវឲ្យប្រជាជន ចិនត្រូវធ្វើអីទេមកទេសចរណ៍ធម្មតា។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀត ថាប្រទេសដទៃតម្រូវឲ្យអ្នកទេសចរចិនធ្វើនេះធ្វើនោះគឺជារឿងរបស់ពួកគេតែសម្រាប់ប្រទេសកម្ពុជាអញ្ជើញប្រជាជនចិនអ្នកទេ សចរចិនមកកាន់ប្រទេសកម្ពុជា។
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ប្រទេសចិនបានបើកទូលាយឲ្យប្រជាជនចិនធ្វើទេសចរ ណ៍នៅក្រៅប្រទេសឡើងវិញ ហើយកម្ពុជានឹងក្លាយជាគោលដៅដ៏សំខាន់បំផុតនៃទេសចរណ៍របស់ប្រជាជនចិន៕

អត្ថបទដែលជាប់ទាក់ទង