Banner KNP Detail Top

ឃាត់ខ្លួន បុរសម្នាក់តាមពាក្យបណ្ដឹងរបស់ស្រ្តីជាម្ដាយ ករណីលួចទ្រព្យសម្បត្តិក្នុងផ្ទះ

ឃាត់ខ្លួន បុរសម្នាក់តាមពាក្យបណ្ដឹងរបស់ស្រ្តីជាម្ដាយ ករណីលួចទ្រព្យសម្បត្តិក្នុងផ្ទះ


ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងប្រចាំការបានទទួលពាក្យបណ្តឹងនិងសំណូមពរពីអាណាព្យាបាលឈ្មោះ សួន សុឃឿន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន សុំកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីជួយសហការចុះបង្ក្រាប និងធ្វើការនាំខ្លួនកូនប្រុសរបស់ស្ត្រីខាងលើ។
ស្ត្រីជាម្ដាយបានប្រាប់ថា កូនប្រុសរបស់គាត់ឈ្មោះ ប៊ុន ចាន់សច្ច ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/សង្កាត់ខាងលើ ដែលមិនរាងចាលក្នុងការប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ ។
ក្រោយបានស្នើសុំការអនុញ្ញាតពីថ្នាក់ដឹកនាំ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើដេីម្បីសាកសួរ នៅអធិការដ្ឋាន.ក្រុងប៉ៃលិន តេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។
សមត្តកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷យោងតាមការស៊េីបអង្កេត និងពិនិត្យស្រាវជ្រាវ និងតាមការរៀបរាប់របស់អាណាព្យាបាលរបស់ជនសង្ស័យខាងលេីបានឲ្យដឹងថា: កូនរបស់គាត់ឈ្មោះ ប៊ុន ចាន់សច្ច ធ្លាប់ជាប់ពន្ធនាគារ០១លេីក នៅខេត្តបាត់ដំបង ដោយសារមូលហេតុលួចម៉ូតូនៅក្នុងផ្ទះយកទៅលក់ និងប្រេីប្រាស់គ្រឿងញៀន ។
លើកទី០២ពេលចេញពីពន្ធនាគារវិញ ឈ្មោះខាងលេីនៅតែបន្តលួចទ្រព្យសម្បត្តិក្នុងផ្ទះ និងប្រេីប្រាស់គ្រឿងញៀនបន្តទៀត គាត់ក៏បានយកទៅដាក់នៅមណ្ឌលអប់រំកែប្រែចំនួន០៣លេីកបន្ថែមទៀត នៅមណ្ឌលអប់រំកែប្រែកងរាជអាវុធហត្ថខេត្តបាត់ដំបង០១លេីក និងនៅមណ្ឌលអប់រំកែប្រែពិភពនៃក្ដីសង្ឃឹមខេត្តបន្ទាយមានជ័យចំនួន០២លេីក ហេីយពេលដែលចេញពីមណ្ឌលអប់រំកែប្រែវិញបានប្រហែលជិត០៣ខែ ឈ្មោះខាងលេីនៅតែបន្តលួចទ្រព្យសម្បត្តិ គំរាមគំហែងសមាជិកក្នុងផ្ទះ និងប្រេីប្រាស់គ្រឿងញៀនដដែល។
រាល់ថ្ងៃកូនប្រុសរបស់ឈ្មោះខាងលេី នៅមិនរាងចាល គាត់ជាអាណាព្យាបាលគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់យកកូនទៅដាក់នៅក្នុងមណ្ឌលបន្តទៀត គាត់ក៏បានស្នេីសុំឲ្យសមត្ថកិច្ចជំនាញប៉ុស្ថិ៍សង្កាត់ប៉ៃលិនសហការជាមួយកម្លាំងនគរបាលជំនាញក្រុងប៉ៃលិន ដើម្បីយកកូនរបស់គាត់មកអនុវត្តតាមនីតិវិធីច្បាប់ និងយកទៅដាក់ពន្ធនាគារ ដេីម្បីកសាងខ្លួន និងផ្ដាច់គ្រឿងញៀន។
លោកអធិការក្រុងប៉ៃលិនបានគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង