Banner KNP Detail Top

ព្រោះតែមានវិបត្តិស្នេហាខ្លាំងពេក បុរសម្នាក់បានសម្រេចចិត្តធ្វេីអត្តឃាតដោយចងក សម្លាប់ខ្លួនឯង នៅភ្នំពេញ

ព្រោះតែមានវិបត្តិស្នេហាខ្លាំងពេក បុរសម្នាក់បានសម្រេចចិត្តធ្វេីអត្តឃាតដោយចងក សម្លាប់ខ្លួនឯង នៅភ្នំពេញ


ភ្នំពេញ ៖ កាលពី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចរោងចាំដីឡូត៍មួយកន្លែងជាប់ផ្លូវបេតុងទួលពង្រ មុខភោជនីយដ្ឋានឫស្សីផ្អែម ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះបូ សាវិន ភេទប្រុស អាយុ43ឆ្នាំ មុខរបរ យាមហាងឫស្សីផ្អែម ស្នាក់នៅបន្ទប់ជួលក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តពៃវែង។

មុនពេលកើតហេតុជនរងគ្រោះបម្រើការជាសន្តិសុខហាងឫស្សីផ្អែម ហើយមានសេចក្ដីស្នេហាជាមួយនារីបម្រើការងារក្នុងហាងឫស្សីផ្អែម(អ្នកកាន់ក្យូស)តែក្រោយមកខាងស្រីសុំបែកជាច្រេីនដង តែត្រូវគ្នាវិញ ចុងក្រោយខាងស្រីឈប់ធ្វើការក្នុងហាងហើយទៅស្រុកបាត់ធ្វើឱ្យជនរងគ្រោះមានវិបត្តិស្នេហាជាខ្លាំងក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតែម្ដង។
បេីតាមការពិនិត្យវិភាគកោសល្យវិច័យកន្លែងកើតហេតុរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧកញ៉ាវេជ្ជបណ្ឌឹត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ សពបុរសរងគ្រោះនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕

អត្ថបទដែលជាប់ទាក់ទង