Banner KNP Detail Top

ក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បី សរុបមានគ្នាជិត១០០នាក់ បានបើកឆាកប្រយុទ្ធវាយតប់គ្នា បង្កហិង្សាកើតចេញពីរឿងដណ្តើមម៉ូយគ្នា នៅបន្ទាយមានជ័យ

ក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បី សរុបមានគ្នាជិត១០០នាក់ បានបើកឆាកប្រយុទ្ធវាយតប់គ្នា បង្កហិង្សាកើតចេញពីរឿងដណ្តើមម៉ូយគ្នា នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ។ ការបើកឆាកប្រយុទ្ធគ្នានេះរវាងក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បី មានគ្នាជិត១០០នាក់ មានទាំងដំបង និងទាត់ធាក់គ្នាពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ភ្លាមៗនោះគេឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ ដោយហាមឃាត់បំបែកហ្វូងមិនអោយវា.យតប់គ្នា ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់។
មូលហេតុដែលប្រើហិង្សាវាយតប់គ្នានេះកើតចេញពីការដណ្តើមម៉ូយគ្នារវាងក្រុមម៉ូតូកង់បីបានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុប ទើបបង្កហិ.ង្សាកើតឡើងរហូតឈានដល់ក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បីវា.យគ្នា ព្រោះកន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នាបានកើតឡើង២ទៅ៣ដងរួចមកហើយ តែទំនាស់ត្រឹមពាក្យសំដីប៉ុណ្ណោះ ។
មូលហេតុកើតចេញពីរឿងដណ្តើមម៉ូយគ្នា ទើបបង្កអោយមានអំពើហិង្សាកើតឡើង និងឈានដល់ការវា.យតប់គ្នា បណ្តាលឱ្យមានអ្នករបួស ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ការប្រទូស្តរ៉ាយរវាងក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បីដែលវា.យតប់អ្នកបង្កជាហិ.ង្សាកើតឡើងក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ កម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់អោយបញ្ឈប់សកម្មភាពវា.យតប់គ្នាភ្លាមៗ។
មូលហេតុដែលបង្កជាហិង្សារវាងក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បីដែលវា.យតប់គ្នានេះ ព្រោះតែរឿងដណ្តើមម៉ូយគ្នា ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកដែលបង្កហិ.ង្សាវា.យតប់គ្នា ដើម្បីហៅមកធ្វើកិច្ចសន្យាណែនាំអប់រំអោយបញ្ឈប់សកម្មភាពដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវជាតិនិងអន្តរជាតិដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ភ្ញៀវជាតិដែលឆ្លងកាត់ និងឃើញសកម្មភាពហិង្សានេះ បានលើកឡើងថា សកម្មភាពវា.យតប់គ្នាបង្កហិ.ង្សារវាងក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិដែលចេញ-ចូល មានព្រួយបារម្ភពីសុវត្ថិភាព ហើយសុំឱ្យមានការរៀបចំសណ្តាប់ធ្នាប់ មិនត្រូវប្រទាញប្រទង់ភ្ញៀវដែលធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវ ៕

អត្ថបទដែលជាប់ទាក់ទង