សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ៖ នារីដែលបង្ហោះFacebookជាមួយ លោក ហ៊ុន ជា គឺជាស្រី មិនមែនប្រពន្ធទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ៖ នារីដែលបង្ហោះFacebookជាមួយ លោក ហ៊ុន ជា គឺជាស្រី មិនមែនប្រពន្ធទេ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ស្នើសុំថា នាងទី២ សូមដកខ្លួនចេញបានទេ សម្ដេច និយាយចំហរតែម្ដង ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា។ ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅខេត្តក្រចេះ។
សម្ដេចតេជោ ហ៊ុន សែន លោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នា ជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។
សម្ដេចតេជោ ក៏បានស្នើឱ្យនារីទី២ ត្រូវប្រញាប់ដកខ្លួនចេញ ជាបន្ទាន់ផងដែរ។
ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅលោក ហ៊ុន ជា ផងដែរថា តើចង់បន្ដពាក់ផ្កាយ ឬក៏ចង់អស់ផ្កាយ។
សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានចាត់ការច្បាប់ឯកពន្ធភាព លើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។ សម្ដេចតេជោ បានលើកឡើងថា សម្ដេចមានសិទ្ធិឈឺឆ្អាល ជាមួយនឹងរឿងត្រកូលហ៊ុន បើមិនអ៊ីចឹង លោក ហ៊ុន ជា នឹងដើរទៅរញែរញ៉ៃ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា នារីដែលថតរូបបង្ហោះ ជាមួយនឹងលោក ហ៊ុន ជា មិនមែនជាប្រពន្ធ លោក ហ៊ុន ជា ទេ គឺសាហាយរបស់លោក ហ៊ុន ជា។
តាមការឲ្យដឹងពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹង ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលបើកការដ្ឋានសាងសង់នេះ ។
គឺមានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ៕