Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនេជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចម៉ូតូ)

ស្រាវជ្រាវឃាត់ខ្លួនេជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចម៉ូតូ)

ស្រាវជ្រាវឃាត់ខ្លួនេជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចម៉ូតូ)

ភ្នំពេញ៖ យោងតាមផេលផ្លូវការរបស់អធិការរដ្ឋាននគរបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣នេះថា ថ្ងៃទី០២-០២-២០២៣ ម៉ោង១៥ និង០០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមស្រាវជ្រាវឃាត់ខ្លួនេជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(គាស់ទ្វារផ្ទះលួចម៉ូតូ) ដែលពួកគេបានប្រព្រឹតកាលពីថ្ងៃទី១៥-០១-២០២៣ ម៉ោង០៣ និង១៣នាទីទៀបភ្លឺ នៅចំណុចបរិវេណផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១ក្រុមមានគ្នា០៥នាក់ (គេចខ្លួន០៣នាក់ឈ្មោះ ឆ្វេង , ផាន់ណា , សាក់ , ។ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖១-ឈ្មោះ ប៊ុន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ កែវ ប៊ុនហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចម៉ូតូ ០៥គ្រឿង របស់ជរងគ្រោះចំនួន ០៥នាក់ ៖១-ឈ្មោះ ជុំ សារិកា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ២-ឈ្មោះ ឈួយ ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៣-ឈ្មោះ ណាក់ ឡា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៤-ឈ្មោះ ក្រោយ ណូរទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៥-ឈ្មោះ ម៉ុង វិរៈជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ម៉ូតូ០៥គ្រឿង (១-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AG-6147 , ២-ម៉ាកប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1IA-9819 , ៣-ម៉ាកស្កុពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1Q-8486 , ៤-ម៉ាកប៊ីត ពណ៌ក្រហម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល1AF-6309 , ៥-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខតាកែវ 1J-9855 ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង