ក្រុមជនសង្ស័យចំនួន០៥នាក់ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នេះបើតាមប្រភពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៥នាក់ រួមមានឈ្មោះ ៖
១. ឈ្មោះ ផៃ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ,
២. ឈ្មោះ ឡាង ចាន់សាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ,
៣. ឈ្មោះ ផា សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ,
៤. ឈ្មោះ រ៉ាន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ,
៥. ឈ្មោះ ទៀង រ៉ាឆាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ជនសង្ស័យទាំង០៥នាក់នេះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០១គ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២, ទូរសព្ទដៃចំនួន០២គ្រឿងម៉ាក iPhone ។
សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានឲ្យដឹងថា កាលពីវេលាម៉ោង០៩និង២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល បានដាក់គោលដៅពួនស្ទាក់ នៅចំណុចផ្លូវបេតុង ភូមិទួលតាឡាត់ សង្កាត់កំបូល ដោយមានការសង្ស័យ ក៏បានធ្វើការឃាត់ម៉ូតូជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ផៃ ជីវ័ន្ត និង ឈ្មោះ ឡាង ចាន់សាវី ដើម្បីសួរនាំ។
ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនបានលួចទូរសព្ទ០១គ្រឿងម៉ាក iPhone13 ពីសង្សារបស់ប្អូនប្រុសខ្លួនដើម្បីយកទៅលក់ និងបានសារភាពបន្ថែមទៀតថា ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទនៅខេត្តកំពង់ចាម ចំនួន០២លើក (មិនចាំថ្ងៃ) ជាមួយឈ្មោះ ឡាង ចាន់សាវី និងបក្ខពួក៤នាក់ទៀត មិនស្គាល់ឈ្មោះ ដោយឆក់លើកទី១ បានទូរសព្ទ១គ្រឿងម៉ាក Oppo លក់បានតម្លៃ ៣ម៉ឺនរៀល, លើកទី២ (ថ្ងៃដដែល) បានទូរសព្ទ១គ្រឿងទៀតម៉ាក Oppo លក់បានតម្លៃ១០ម៉ឺនរៀល និងនៅអំឡុងពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ពួកខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ០១គ្រឿងម៉ាក Oppo ពីកម្មកររោងចក្រ នៅមុខវត្តជម្ពូរវ័ន យកទៅលក់បានតម្លៃ១២ម៉ឺនរៀល, លុះរំលងបានពីរថ្ងៃក្រោយ បានធ្វើសកម្មភាពឆក់ទូរសព្ទ០១គ្រឿងទៀតម៉ាក iPhone6 នៅចំណុចផ្សារព្រៃទា យកទៅបញ្ចាំបានប្រាក់ចំនួន២០ដុល្លារ ចំណែកបក្ខពួកដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយពួកខ្លួនមានឈ្មោះ អាលក អាសា អាឆាន់ អាធា អារិទ្ធ អាញ៉ា អាដា អាសែប។
ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួកចំនួន០៣នាក់បន្ថែមទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ាន ដារ៉ា និងឈ្មោះ ទៀង រ៉ាឆាន់ ។
សារភាពជនសង្ស័យ បានឲ្យដឹងថា ពួកខ្លួនបានចូលរួមធ្វើសកម្មភាពឆក់ កាបូប ទូរស័ព្ទ ជាច្រើនលើកមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយនៅក្នុងខណ្ឌកំបូល ធ្វើសកម្មភាពឆក់ចំនួន០៣លើក, នៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន០៣លើក និងខណ្ឌសែនសុខចំនួន០៦លើក ជាមួយបក្ខពួកជាច្រើននាក់ទៀតមិនចាំឈ្មោះ ។
ជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕