Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមហ្វេសបុកថា ”ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមហ្វេសបុកថា ”ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះ

(ភ្នំពេញ) ៖ នៅយប់ថ្ងៃទី ៦ ខែកុម្ភៈ២០២៣នេះ ជាយប់ចុងក្រោយនៃពិធីតម្កល់សពលោកជំទាវ ប៊ុន សុថា ដែលជាប្អូនថ្លៃរបស់សម្តេច ។ សម្តេចតេជោបានបង្ហោះសារលាប្អូនស្រីជាលើកចុងក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមហ្វេសបុកថាៈ”ប្អូនស្រីថ្ងៃស្អែកបែកគ្នា!សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូននឹងត្រូវបញ្ចុះទៅក្នុងព្រះធរ ណីដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន ។ បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺកើត ចាស់ ឈឺ ស្លាប់ តែអ្វីជា ការសោកស្តាយគឺនៅត្រង់មនុស្សដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូសសូម្បីពាក្យសំដីមួយម៉ាត់ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹកស្រ ណោះដល់ពេលដែលកន្លងហួសពិសេសកូនចៅនិងក្មួយៗដែលម្តាយជីដូននិងម្តា យមីងបានមើលថែទាំដល់ពួកគេ។
ដូចឆ្នាំកន្លងមកដែរពេលបងប្រុសមរណភា ពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេព្រោះ ត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីប្រ ជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិក។លើក នេះពេលប្អូនស្រីទទួលមរណភាពពេលបុ ណ្យ៧ថ្ងៃត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាមរយៈការទូតជាងមួយខែមកហើយ ៕”

អត្ថបទដែលជាប់ទាក់ទង