Banner KNP Detail Top

ជនសង្ស័យម្នាក់ ឆក់យកទូរស័ព្ទគេបាន១ថ្ងៃ លុះស្អែកឡើងត្រូវសមត្ថកិច្ចស្រាវចាប់ខ្លួន

ជនសង្ស័យម្នាក់ ឆក់យកទូរស័ព្ទគេបាន១ថ្ងៃ លុះស្អែកឡើងត្រូវសមត្ថកិច្ចស្រាវចាប់ខ្លួន

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ឆក់យកទូរស័ព្ទគេបាន១ថ្ងៃ លុះស្អែកឡើងត្រូវសមត្ថកិច្ចស្រាវចាប់ខ្លួនបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចតាមផ្លូវលេខ២០៤ ក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សែម រតនា ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) ។
ជនរងគ្រោះកំពុងដើរកាន់ទូរស័ព្ទ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើបានជិះម៉ូតូ០១គ្រឿងមកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះ ហើយជិះរត់គេចខ្លួនបាត់ទៅ។ លុះមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនធ្វើការឃាត់ខ្លួនបានជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

អត្ថបទដែលជាប់ទាក់ទង