Banner KNP Detail Top

បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ពីសកម្មភាព បងតូចបងធំ ដើរធ្វើសកម្មភាព ក្នុងភូមិ ធ្វើអោយប្រជាពលរដ្ឋ ភិតភ័យ ដែលជាបន្ទុក របស់ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន

បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ពីសកម្មភាព បងតូចបងធំ ដើរធ្វើសកម្មភាព ក្នុងភូមិ ធ្វើអោយប្រជាពលរដ្ឋ ភិតភ័យ ដែលជាបន្ទុក របស់ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន

ភ្នំពេញ : ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រុមអ្នកលេងកាំបិតធំ ភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពវាយទៅលើភាគីគូទំនាស់ ខណៈមហាជនភ្ញាក់ផ្អើលនឹងកាំបិតដូចរឿងភាគបុរាណចិន កាន់មករករឿងដល់លំនៅដ្ឋានអ្នកដទៃ។
ជុំវិញបញ្ហាទាំងអស់នេះ ក្លាយជាវិធានបទ ផ្ទុះការជជែកគ្នា ជុំវិញសកម្មភាពក្មេងទំនើងមួយក្រុម ក្នុងកាំមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពយ៉ាងកោងកាចវាយទៅលើគូទំនាស់យ៉ាងអនាធិបតេយ្យ ប្រដាប់ដោយដំបង និងកាំបិតធំដែលធ្លាប់ឃើញគេប្រើក្នុងរឿងសាមកុកផងដែរ។
មហាជនបានលើកឡើងថាឯណាទៅភូមិ-ឃុំមានសុវត្តិភាព ព្រោះសកម្មភាពក្នុងវីឌីអូ ក្រុមក្មេងស្ទាវទាំងនេះហាក់មិនញញើតអាជ្ញាធរបន្តិចសោះ ប៉ុន្តែសំណាងល្អហើយ ដែលមិនបង្កឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈឃើញមានស្ត្រីម្នាក់ អាចជាភរិយា ឬសាច់ញាតិខាងជនបង្ក ចេះមកជួយឃាត់ រារាំង លួងលោមអោយត្រឡប់ទៅវិញ ខណៈបានវាយប៉ុន្មានដៃដែរ។
មហាជនកំពុងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ច ខណៈដែលនៅក្នុងកាមេរ៉ាសុវត្តិភាព មានមុខ និងភិនភាគជនបង្កយ៉ាងច្បាស់ៗតែម្ដង។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានតាមទូរស័ព្ទថា អរគុណការសួរក្នុងរឿងនេះ ពិតជាកើតមានមែន ខណៈឃើញតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយសមត្ថកិច្ចកំពុងមានចំណាត់ការហើយ សូមទុកអោយមន្ត្រីនគរបាលដំណើរការនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង