Banner KNP Detail Top

ជនសង្ស័យ២នាក់ លួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ប្រជាពលរដ្ឋ រួចគេចខ្លួនបាត់ស្រមោលទៅ លុះស្អែកឡើងម្ចាស់ម៉ូតូឃើញ ដេញចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ច

ខេត្តកណ្ដាល: នៅថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចស្រះចិញ្ចឹមត្រី ស្ថិតក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យ២នាក់ លួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ប្រជាពលរដ្ឋ រួចគេចខ្លួនបាត់ស្រមោលទៅ លុះស្អែកឡើងម្ចាស់ម៉ូតូឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនមកចាក់សាំង ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាដេញចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ជនរងគ្រោះឈ្មោះ សុខ ដា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរចិញ្ចឹមត្រី មានទីលំនៅ ភូមិពោធិ៍មង្គល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនបាន៖ ១- ឈ្មោះ ហុន សុខ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងក្តុល ឃុំ កំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល ។
២-ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងក្តុល ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿង ម៉ាក HONDA Wave ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-0249។ ២-មួកសុវត្ថិភាព ចំនួន០១ ពណ៌ស មានអក្សរ GRO HELMET ។
ជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង