អ្នកផ្ទះជាអ្នកពឹង គ្រូឱ្យធ្វើអំពើចងព្រលឹងបុរសជាប្ដីដាក់ក្នុងក្អម ហើយកប់ដី ព្រោះនាងគង ជាប្រពន្ធបានចោទ បុរសជាប្ដីថា លួចមានស្រីផ្សេង
អ្នកផ្ទះជាអ្នកពឹង គ្រូឱ្យធ្វើអំពើចងព្រលឹងបុរសជាប្ដីដាក់ក្នុងក្អម ហើយកប់ដី ព្រោះនាងគង ជាប្រពន្ធបានចោទ បុរសជាប្ដីថា លួចមានស្រីផ្សេង
ខេត្តកំពត ៖ ភ្ញាក់ផ្អើលថា ប្រពន្ធពឹងអោយគ្រូគេចងព្រលឹងប្ដី កប់ដាក់ក្នុងក្អមកប់ដីនៅមុខរបស់ខ្លួន នៅភូមិភ្នំខ្យងនោះ កាលពីរសៀលថ្ងៃទី០២ មករា ឆ្នាំ2023 ក៏មានបងប្រុសបងស្រីរបស់បុរសឈ្មោះចាន់ សារី ហៅយើន បានជិះម៉ូតូមកពីភូមិក្រាំងដូងមកដល់ផ្ទះប្អូនប្រុសឈ្មោះចាន់ សារី ហៅយើន នៅភូមិភ្នំខ្យង ហើយពួកគាត់បានសំឡឹងមើលតាមការចង្អុលបង្ហាញពីគ្រូខ្មែរ ចំណុចគេចងព្រលឹងប្អូនប្រុសដាក់ក្នុងក្អមកប់ដីក្បែរដើមដូង ត្រូវបានគេជីករណ្ដៅចំនួន២កន្លែង រុករកក្អម ដែលគេចង់ព្រលឹងឈ្មោះចាន់ សារី ហៅយើន ដាក់ក្អម ។
បុរសម្នាក់ឈ្មោះចាន់ សារី ហៅក្រៅយើន អាយុ៥២ឆ្នាំ មានប្រពន្ធមានកូន រស់នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងមានជំងឺឈឺធ្ងន់ធ្ងរណាស់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញផង និងកំពុងព្យាបាលដោយគ្រូខ្មែរផង ។
ក្រុមគ្រួសារសាច់ញាតិបុរសឈ្មោះចាន់ សារី ហៅយើន នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស បានទាមទារឱ្យស្ត្រីឈ្មោះគង ដែលត្រូវជាប្រពន្ធ ដឹកយកមកព្យាបាលគ្រូបុរាណខ្មែរវិញ ព្រោះបើតាមការអះអាងពីស្ត្រីម្នាក់ឈ្មោះចាន់ ភោគទូច អាយុ៥៧ឆ្នាំ ត្រូវជាបងស្រីបង្តើតបុរសកំពុងឈឺធ្ងន់បាននិយាយថា ប្អូនប្រុសរបស់គាត់ព្យាបាលពេទ្យមិនជាទេ ព្រោះប្អូនប្រុសគាត់បើតាមការទស្សន៍ទាយថា «មានគេពឹងគ្រូខ្មែរឱ្យចងព្រលឹងប្អូនប្រុសគាត់នៅក្នុងក្អម ហើយកប់ដីនៅមុខផ្ទះរបស់ខ្លួន»។
ស្ត្រីជាបងបាននិយាយទៀតថា អ្នកផ្ទះជាអ្នកពឹងគ្រូឱ្យធ្វើអំពើចងព្រលឹងបុរសជាប្ដីដាក់ក្នុងក្អម ហើយកប់ដី ព្រោះនាងគង ជាប្រពន្ធបានចោទបុរសជាប្ដីថា លួចមានស្រីផ្សេង ។ ស្ត្រីត្រូវជាបងបង្កើតនិយាយប្រាប់បន្តថា បើព្យាបាលពេទ្យលុយប៉ុន្មានក៏ព្យាបាលមិនជាដែរ ទាល់តែដឹកអ្នកឈឺនោះត្រឡប់មកពីភ្នំពេញវិញ ទើបគ្រូខ្មែរមើលជា ។ ហើយសំខាន់មកជីកក្អម ដែលនាងជាប្រពន្ធបានពឹងគេអោយចងព្រលឹងប្ដីដាក់ក្នុងក្អម ហើយកប់ក្នុងដីនោះ ត្រូវបានជីកកាយវិញ ទើបបុរសឈឺធ្ងន់មានសភាពឈឺស្រាលវិញ ។
អ្នកជីករកនោះ គឺជាកូនប្រសារប្រុសរបស់បុរសឈឺធ្ងន់ តែជីករកមិនទាន់ឃើញទេ រង់ចាំដឹកអ្នកជំងឺត្រឡប់មកដល់ផ្ទះសិន ទើបក្រុមសាច់ញាតិខាងចាន់ សារី ជីករកម្ដងទៀត អោយអស់ការសង្ស័យកុំអោយការចោទប្រកាន់គ្នាទៅវិញ ទៅមក ដោយឥតប្រយោជន៍ ។ សារព័ត៌មាននៅមិនអាចទាក់ទងសុំការបកស្រាយពីស្ត្រីជាប្រពន្ធរបស់បុរសឈឺធ្ងន់ ចំពោះការចោទប្រកាន់របស់ក្រុមគ្រួសារខាងប្តីនេះ បាននៅឡើយទេ ៕