Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឆែកឃើញថ្នាំញៀន ប្រភេទ មេតង់ហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឆែកឃើញថ្នាំញៀន ប្រភេទ មេតង់ហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់

កំពង់ឆ្នាំង ៖ នៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៣ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចេញល្បាតពេលយប់ក្នុងភូមិសាស្ត្រក្រុង ឃាត់ខ្លួនជនសង្ស័យ ១នាក់ ភេទប្រុស នៅចំណុចផ្លូវ(បេតុង)ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំ ពាក់ព័ន្ធនិងករណីគ្រឿងញៀន។
ប្រទះឃើញជនសង្ស័យ ១នាក់ ក្រុមការងារបានឃាត់សួរនាំនិងឆែកឃើញថ្នាំញៀន ប្រភេទ មេតង់ហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់នៅចំនុចខាងលើ។
ករណីនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនរួមនិងដកហូតវត្ថុតាង ថ្នាំញៀនម៉ាទឹកកក ១កញ្ចប់ ព្រមទាំងឧបករណ៍សេបគ្រឿងញៀនភ្លាមៗនោះផងដែរ។
ជនសង្ស័យរួមនិងវត្ថុតាង ថ្នាំញៀនម៉ាទឹកកក 01កញ្ចប់ នឹងឧបករណ៍ជក់មួយចំនួនទៀតបញ្ជូនទៅស្នងកាដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង