ឃាត់ជនសង្ស័យម្នាក់ គ្រឿងញៀនជាង២គីឡួក្រាម នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ
ឃាត់ជនសង្ស័យម្នាក់ គ្រឿងញៀនជាង២គីឡួក្រាម នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ
ឃាត់ជនសង្ស័យម្នាក់ គ្រឿងញៀនជាង២គីឡួក្រាម នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ
(កំពង់ស្ពឺ-ភ្នំពេញ)៖ គ្រឿងញៀនប្រមាណ២គីឡួក្រាម និងជនសង្ស័យម្នាក់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាននៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
កម្លាំងជំនាញការិយាល័យ រដ្ឋបាលសរុប (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សម្របសម្រួលដោយលោកស្រី ចាតសូ រស្មី ព្រះរាជអជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ និងបន្តពន្លាតដែនសមត្ថកិច្ចដោយបន្តការសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរាបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ជួញដូរ-រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ០៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ីវ សុភត្ត្រា ភេទប្រុស ជនជាតិខ្មែរ ដោយដកហូតសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២០៥១.០៧ក្រាម (ជាង២គីឡូក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្ឭរូវបានបញ្ជូនទៅកាន់តុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សូមជម្រាបថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនធំៗជាច្រើនករណី។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់៕