ទីបំផុត ! អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ បានវាយរបងសំណង់នៅលេីឆ្នេរសមុទ្រអូរឈេីទាលមួយផ្នែកខាងសមុទ្រហើយ !
ទីបំផុត ! អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ បានវាយរបងសំណង់នៅលេីឆ្នេរសមុទ្រអូរឈេីទាលមួយផ្នែកខាងសមុទ្រហើយ !
ខេត្តព្រះសីហនុ : នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ បានវាយរបងសំណង់នៅលេីឆ្នេរសមុទ្រអូរឈេីទាលមួយផ្នែកខាងសមុទ្រហើយ ! នេះជាការបញ្ជាក់ពីលោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ ។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវអោយ អាជ្ញាធរ ធ្វើការសម្របសម្រួលគ្នា ដោយសន្តិវិធី ជាមួយម្ចាស់ដី ទើបនៅល្ងាចមុិញនេះ អាជ្ញាធរ បានធ្វើការវាយមួយផ្នែក នៃរបងដែលបែរទៅសមុទ្រ នេះជាព័ត៌មានដែលខ្ញុំទទួលបានជាបឋម ! លោកបន្តថា, ការវាយនេះធ្វើឡើងក្រោយអាជ្ញាធរ បានពិភាក្សាគ្នា សម្របសម្រួលជាមួយម្ចាស់ដី។
សូមបញ្ជាក់ថា, បញ្ហាធ្វើរបងសំណង់នៅលេីឆ្នេរសមុទ្រអូរឈេីទាលនេះ ក្រុមប្រឆាំងបានប្រឌិតព័ត៌មានក្លែងក្លាយវាជារឿងច្រំដែលៗ ! ដែលក្រុមបក្សប្រឆាំងតែងតែប្រឌិតព័ត៌មានក្លែងក្លាយវាយប្រហារមកលេីគ្រួសារត្រកូលហ៊ុន ដេីម្បីបំរើនយោបាយរបស់ខ្លួន ។
ករណីធ្វើរបងនៅលេីឆ្នេរសមុទ្រអូរឈេីទាលមិនមានការពាក់ព័ន្ធជាមួយលោលោកស្រី យឹម ឆៃលីន ភរិយា លោក ហ៊ុន ម៉ានី ទេ ។ ដីដែលធ្វើរបងនេះ ជាកម្មសិទ្ធិរបស់គ្រួសារអ្នកឧកញ៉ា ស៉ី គង់ទ្រី មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវស្របច្បាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ។ និយាយអោយចំតាំងពីជំនាន់ លោក ស្បោង សារ៉ាត់ នៅជាអអភិបាលខេត្តម្លេះ មិនមានការពាក់ព័ន្ធអភិបាលខេត្តថ្មីបច្ចុប្បន្នទេ ។
ទីបំផុត ! រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងរឿងនេះ ទើបផ្តល់ជាមតិណែនាំដ៏ខ្ពង់ខ្ពស់ អោយអាជ្ញាធរ ធ្វើការសម្របសម្រួល ជាមួយម្ចាស់ដី ដើម្បីកែលម្អរ បរិស្ថានសមុទ្រ ទើបឈានដល់ល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរ បានធ្វើការវារបងមួយផ្នែកនៅខាងសមុទ្រ ៕