Banner KNP Detail Top

បង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ និងករណីកាប់បំផ្លាញម៉ូតូរបស់ប្រជាពលរដ្ឋ នៅកំពង់ស្ពឺ

បង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ និងករណីកាប់បំផ្លាញម៉ូតូរបស់ប្រជាពលរដ្ឋ នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ និងករណីកាប់បំផ្លាញម៉ូតូរបស់ប្រជាពលរដ្ឋជាច្រេីនគ្រឿង ក្រោយធ្វើការបង្រ្កាបនិងឃាត់ខ្លួនជាបន្ដបន្ទាប់យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០០ និង០៥នាទី បានទទួលយកជនសង្ស័យម្នាក់ឈ្មោះ សុត សាវិន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីនគរបាលស្រុកអង្គស្នួល ពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន ៣គ្រឿង និងពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ។
បេីតាមការបញ្ជាក់ពីមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៣ ខែមករានេះថា ដោយមានកាចង្អុលដឹកនាំអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោកស្រី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ។ យោងតាមចម្លើយ សុត សាវិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទេីបសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល នគរបាលស្រុកកណ្ដាលស្ទឹង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្សពួកជនសង្ស័យបានចំនួន ៨នាក់ជាបន្តបន្ទាប់ មានដូចខាងក្រោម ៖
១-ឈ្មោះ ចេង សុវណ្ណ ប្រុស ១៦ឆ្នាំ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ករណីឃាតកម្មលើស្ពានគុណគ្រូ ។
២- ឈ្មោះ ប៉ាង បញ្ញា ប្រុស ១៩ឆ្នាំ ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ពន្ធ័កាប់ម៉ូតូ ផ្លូវ៤១ ភូមិត្រពាំងអំពិល។
៣-ឈ្មោះ ពុទ្ធា រិទ្ធី ប្រុស ២២ឆ្នាំ ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ព័ន្ធឃាតកម្មលើស្ពានគុណគ្រូ ។
៤-ឈ្មោះ គឿន ថុនា ប្រុស ១៦ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។
៥-ឈ្មោះ ណាក់ និត ប្រុស ១៦ឆ្នាំ ភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។
៦- ឈ្មោះ សាត ប្រុសពៅ ១៧ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ។
៧-ឈ្មោះ សាំង វិសាល ប្រុស ១៧ឆ្នាំ ភូមិស្វាយឧត្ដម ឃុំសំរោងលើ ស្រុកអង្គស្នួល ករណីពាក់ពន្ធ័កាប់ម៉ូតូ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
៨-ឈ្មោះ រី វាសនា ប្រុស ២៣ឆ្នាំ ភូមិព្រៃកន្រ្តា ឃុំរលាំងកែន ករណីឃាតកម្មលើស្ពានគុណគ្រូ។


វត្ថុតាងរួមមាន ៖ ១-ម៉ាកស្កុបពី ពណ៌ស សេរ៊ីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1M-8585 ខូចខាតបែកចង្កៀងមុខ កុងទ័រ និងដាច់ផ្លាកលេខ ជារបស់ឈ្មោះ សួង ភក្ដិនី ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់លេខភ្នំពេញ 1GM-3616 បែកក្បាំងមុខ កុងទ័រ និងចង្កៀងក្រោយ ជារបស់ឈ្មោះ អន ទ្រី ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ៣-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IU-5385 បែកក្បាំងមុខ ចង្កៀងមុខ និងកុងទ័រ ជារបស់ឈ្មោះ ផល មេសា ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ នៅចំណុចការ៉ាស់សាំង PTT ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១ និង១០នាទី ថ្ងៃខែខាងលើ ។
ប្រភពដដែលបានបន្តថា ៖ សរុប ២ករណី មនុស្ស ៩នាក់ ម៉ូតូ ៣គ្រឿង កាំបិតផ្គាក់ ២ ទូរស័ព្ទ ២គ្រឿង ករណីឃាតកម្មលើស្ពានគុណគ្រូ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ករណីកាប់ម៉ូតូថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ផ្លូវ៤១ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ។
ជនសង្ស័យទាំង០៩នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង