សេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីយហ្វេសប៊ុកមួយ ដែលថា “ឡានដែលពាក់ស្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់
សេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីយហ្វេសប៊ុកមួយ ដែលថា “ឡានដែលពាក់ស្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីយហ្វេសប៊ុកមួយ ដែលថា “ឡានដែលពាក់ស្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហេីយថែមទាំងគោរព “។
បន្ទាប់ពីមានការរិះគន់រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក់ RANGE ROVER ដែលពាក់ស្លាក Heng Huy ត្រូវបានមហាជនបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖ មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហេីយថែមទាំងគោរពទៀត”នោះ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ ជាក់ស្តែងក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មេីគ្នាចំពោះមុខច្បាប់ បេីខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទេីបទិញរថយន្តនេះកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ហេីយនៅព្រឹកថ្ងៃទី០៩នេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វេីផ្លាកលេខនៅកន្លែងធ្វេីស្លាកលេខ រួចរាល់ហេីយ៕