Banner KNP Detail Top

សមត្ថកិច្ចឃាត់ចាប់ខ្លួនក្រុមជនទំនើងប្រើដំបង ដាវ កាំបិតធំ ដូចក្នុងរឿងចិន បានទាំងអស់ហើយ !

សមត្ថកិច្ចឃាត់ចាប់ខ្លួនក្រុមជនទំនើងប្រើដំបង ដាវ កាំបិតធំ ដូចក្នុងរឿងចិន បានទាំងអស់ហើយ !

ភ្នំពេញ : នេះបើតាមការលើកឡើងពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ចាប់ខ្លួនក្រុមជនទំនើងប្រើដំបង ដាវ កាំបិតធំ ដូចក្នុងរឿងចិន បានទាំងអស់ហើយ ! ។
ក្រោយពីទទួលបានពត៌មានតាមFB មានករណីជម្លោះរកកាប់គ្នាកាលពីយប់មិញនៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២មក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជូនជ្រាប។

លោក វរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានប្រាប់តាមទូរសព្ទយ៉ាងដូច្នេះថា , ខ្ញុំសូមអរគុណចំពោះការសួរនាំក្នុងករណីនេះ ប៉ុន្តែក្រោយពីបានឃើញការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គឺលោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីធ្វើការឃាត់ខ្លួនតាមនីតិវិធី។ ទីបំផុត នៅមុននេះបន្តិច ! រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានថ្លែងថា, ក្រោយពីទទួលបានពត៌មានតាមFB មានករណីជម្លោះរកកាប់គ្នាកាលពីយប់មិញនៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២មក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជូនជ្រាប៕

អត្ថបទដែលជាប់ទាក់ទង