Banner KNP Detail Top

បុរសជនជាតិបរទេសម្នាក់ បានរត់ដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយព្យាយាមជិះគេចខ្លួន

បុរសជនជាតិបរទេសម្នាក់ បានរត់ដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយព្យាយាមជិះគេចខ្លួន

ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងឃាត់បានស្ថិតនៅផ្លូវ៥១ ក្បែរផ្សារសូរិយ៉ាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គាត់បានទៅទិញភីហ្សានៅហាងមួយកន្លែង រួចធ្វើដំណើរត្រឡប់ទៅកន្លែងសម្រាកវិញ ហើយខណៈកំពុងធ្វើដំណើរដោយថ្មើរជើងតាមផ្លូវ ក៏ឆ្លៀតមើលទូរស័ព្ទ ឃើញថាថ្មទូរស័ព្ទរបស់គាត់ជិតអស់ថ្ម ក៏ទុកទូរស័ព្ទចូលហោប៉ៅវិញ ។ ខណៈពេលដែលគាត់ដាក់ទូរស័ព្ទចូលហោប៉ៅ ស្រាប់តែមានជនសង្ស័យជិះម៉ូតូអាគុប ស៊េរីចាស់មួយគ្រឿងមកក្បែរគាត់ និងបានឆក់ទូរស័ព្ទដៃ រួចព្យាយាមជិះរត់គេចខ្លួនតែម្តង។
ភ្លាមៗនោះគាត់បានរត់ដេញតាមពីក្រោយ និងស្រែកឲ្យគេជួយ រហូតដល់ផ្លូវ៥១ ក្បែរផ្សារសូរិយ៉ាម៉ល តែជនសង្ស័យទំនងជាមិនបានដឹងថាគាត់រត់ដេញតាមពីក្រោយ ក៏ឈប់ម៉ូតូអោយទូរស័ព្ទទៅគ្នីគ្នាផ្សេងទៀត ចៃដន្យត្រូវគាត់លោតមកចាប់បាន បណ្តាលឲ្យដួលម៉ូតូ មិនអាចរត់រួច តែគួរឲ្យស្តាយ ទូរស័ព្ទត្រូវគ្នីគ្នារបស់ជនសង្ស័យយករត់គេចខ្លួនទៅបាត់ហើយ ។
ជនសង្ស័យ និងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ផ្សារថ្មី៣ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង