តារាសម្ដែងស្រីអ្នកនាង គឹម លីហ្សា ៖ ផ្តាំទៅនារីៗ បើយកប្តី រកអត្តចរិតឱ្យបានប៉ុន បង ឃុំ ប៉ុណ្ណាដែត គឺសំណាងក្នុងជីវិតហើយ
តារាសម្ដែងស្រីអ្នកនាង គឹម លីហ្សា ៖ ផ្តាំទៅនារីៗ បើយកប្តី រកអត្តចរិតឱ្យបានប៉ុន បង ឃុំ ប៉ុណ្ណាដែត គឺសំណាងក្នុងជីវិតហើយ
ភ្នំពេញ ៖ ក្រោយឃើញបែបនេះហើយ ស្រាប់តែថ្មីៗនេះ តារាសម្ដែងស្រីអ្នកនាង គឹម លីហ្សា បានបង្ហាញអារម្មណ៍បែបនេះនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនចំៗថា ផ្តាំទៅនារីៗ បើយកប្តី រកអត្តចរិតឱ្យបានប៉ុន បង ឃុំ ប៉ុណ្ណាដែត គឺសំណាងក្នុងជីវិតហើយ។ ចរិតមនុស្សប្រុស ចេះការពារប្រពន្ធកូន ទោះក្នុងកាលៈទេសៈណា ។
កាលពីកន្លងទៅនេះ តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា និងស្វាមីរបស់អ្នកនាង គឺលោក ឃុំ ប៉ុណ្ណាដែត ដោយអ្នកទាំងពីរបានចេញមុខមកធ្វើការ Live វីដេអូនិយាយទាំងអួលដើម.ក សម្រក់ទឹកភ្នែកសស្រាក់ ព្រោះតែត្រូវគេចោទថា ខ្លួនរកស៊ីបោកប្រាស់គេ ដោយអ្នកនាងបានបកស្រាយបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួនមិនបានរកស៊ីបោកប្រាស់ ឬលក់គ្រឿងកាឡៃដូចអ្វីដែលអ្នកបង្កាច់បង្ខូចនោះឡើយ ហើយបានសុំអោយអ្នកដែលចោទប្រកាន់ខ្លួន ចេញមកដោះស្រាយជាមួយនឹងអ្នកនាង និងស្វាមីដើម្បីរកយុត្តិធម៌ជូនខ្លួនឯងវិញ។
នឹកស្មានមិនដល់ជាងនេះទៅទៀត ក្នុងនោះពេលដែលគូស្វាមីភរិយារូបនេះចេញមុខមកនិយាយនៅក្នុងការឡាយរួចមក ក៏ឃើញថា លោក ឃុំ ប៉ុណ្ណាដែត ក៏បានចេញមុខមកនិយាយការពារប្រពន្ធរបស់ខ្លួនខ្លាំង ដោយបានពោលពាក្យលើកទឹកចិត្តភរិយា និងសរសើរភរិយារបស់លោកគ្រប់យ៉ាង ដែលជាភរិយា និងជាអ្នកម្តាយសម្រាប់កូនៗ អ្នកមិនដឹង គ្មានសិទ្ធិមកថាអោយប្រពន្ធលោកបានឡើយ។
អ្នកនាងក៏បានបន្តបង្ហោះរូបភាពរបស់តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ដោយបានភ្ជាប់ជាមួយសារទៀតថា « -គេរិះគន់ប្រពន្ធគាត់លើរូបរាង តែដឹងទេ គាត់ឆ្លើយថាម៉េច?
– គាត់ថា ប្រពន្ធគាត់លះបង់បង្កើតកូនពីរបីហើយ គាត់បង្ហាញការការពារ ការយល់ទុក្ខលំបាករបស់ប្រពន្ធ គាត់ការពារប្រពន្ធនៅក្នុងចំណោមខ្សែភ្នែកមហាជនរាប់ម៉ឺននាក់។
– អ្នកដឹងទេ មនុស្សប្រុសបែបនេះ មានមិនច្រើនទេ មនុស្សប្រុសដែលហ៊ានចេញមកតតាំងជាសាធារណៈ ប្រកបដោយក្រមសីលធម៌ដើម្បីប្រពន្ធ។
– រូបរាងប្រែប្រួល មិនទាក់ទងនឹងសុភមង្គលនោះទេ សំខាន់គាត់មានស្វាមីល្អ ស្វាមីដែលទទួលខុសត្រូវខ្ពស់ មិនទន់ទោរ មិនរស់នៅតម្រូវមាត់អ្នកដទៃ។
– ស្វាមីល្អ ទោះយើងប្រែប្រួលទៅជាអ្វី គាត់នៅតែឱ្យតម្លៃយើងជានិច្ច ជួនកាលវត្តមានស្រីសាច់.សស្រឡូខាងក្រៅ គ្រាន់ជាសំរាមហោះកាត់មុខតែប៉ុណ្ណោះ»។
បន្ទាប់ពីបានឃើញនៅខ្លឹមសារដែលអ្នកនាង គឹម លីហ្សា បែបនេះរួចមក ក៏មានមហាជនមិនតិចនាក់នោះទេ បាននាំគ្នាចូលទៅខមិនពីមួយទៅមួយថា «កម្រណាស់ប្តីល្អ ប្រុសខ្លះចរិតញី យកស្រី ស្រា មិត្តភក្តិ បងប្អូន សំខាន់ជាង ដោយគ្មានហេតុផលត្រឹមត្រូវ និងទំនួលខុសត្រូវ កម្រមានបុរសជាប្តីមានទំនួលខុសត្រូវក្នុងគ្រួសារ មានហេតុផលត្រឹមត្រូវណាស់ ល្អជាមួយគេគ្រប់គ្នាគិត គេគ្រប់គ្នា លើកលែងគ្រួសារខ្លួនឯង បទខួរ»។ «មែនហើយបង គាត់ការពារប្រពន្ធគាត់ណាស់ ហើយនិយាយត្រូវសមរម្យគួរអោយចង់ស្តាប់»។ «មែនហើយអូន គាត់តែងតែគោរពស្រលាញ់មើលថែកាពារប្រពន្ធគាត់រហូតមក តាំងពីស្គាល់គាត់មក ឃើញទង្វើល្អៗរបស់គាត់មានចំពោះភរិយាគាត់ជានិច្ច សុំសរសើរគាត់ដោយស្មោះ»។
មួយចំនួនទៀតបានលើកឡើងយ៉ាងដូច្នេះថា «គេស្រលាញ់គ្នាតាំងពីចាប់ផ្តើមនៅផលិតកម្មស្ទឹងសង្កែ ដើមដំបូងមកម្ល៉េះ។ ក្មេងៗខ្លះអាយុមិនទាន់ដល់២០គ្រប់ផង មិនស្គាល់ពីជីវិត មិនយល់ពីតម្លៃទំនាក់ទំនង ក្តីស្រលាញ់ បានត្រឹមតែមើលតែមុខស្អាតមិនស្អាត ចេញមករិះគន់ ទាំងខ្លួនឯងមិនទាន់ទាំងស្គាល់តម្លៃរបស់មនុស្សផង»។ «មនុស្សស្រីលះបង់គ្រប់យ៉ាងដើម្បីគ្រួសារ ស្រីខ្លះស្អាតតែសម្បក»។ «ក្រៅមួយថ្ងៃៗ តែងតែខ្លួនលាបឡេរកតែប្តីគេ ស្អាតតែរូបចរិតថោក ប្ដីល្អគេការពារប្រពន្ធគេ ទោះប្រពន្ធរូបរាងមិនស្អាតដូចពីមុនមែន តែចិត្តប្រពន្ធរបស់ស្អាតសម្រាប់គ្រួសារគេ អ្នកថាគេនិងល្អដូចគេឬនៅ សូមឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុននឹងថាគេ តើខ្លួនឯងល្អដួចគេអត់?»។
អ្នកខ្លះទៀតក៏បានលើកឡើងទៀតថា «ខ្ញុំយល់ថា មនុស្សសម័យនេះចេះប្រើតែម៉ាត់ អត់ចេះប្រើខួរក្បាលទេ រូបរាងគេ ជីវិតគេសោះ គេធាត់មកពីមានប្តីល្អ គេថាចង់ដឹងប្តីល្អឬអត់អោយមើលរូបរាងប្រពន្ធ ប្រពន្ធធាត់ប្តីចិញ្ចឹមបានល្អ យល់នៅ ត្រូវរៀនប្រើខួរគិត កុំប្រើតែម៉ាត់ពេក តិចគេប្តឹងថាគេអាក្រក់ អាងអីអាងសុំទោស»។ «គូគំរូដែលមិនសូវមានរឿងអាស្រូវ តែឥឡូវចប់ហើយគេលាបពណ៌គាត់»។ «អ្នកខ្លះគ្នាពិបាកក្នុងការសម្រកណាស់ ព្រោះពេលសម្រកវិលមុខ ខ្វះជាតិនេះ ខ្វះជាតិនោះ សំខាន់អោយមានសុខភាពល្អ ព្រោះសម្រស់មនុស្សវាមិនថិតថេរទេ។ សំខាន់ខ្លួនយើងមិនរស់ក្រោមបបូរមាត់អ្នកដទៃ»៕