សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួនបី ចូលជួបសំដែងការគួរសម ដើម្បីពិនិត្យលទ្ធភាពវិនិយោគបន្ថែម នៅព្រះរាជា ណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួនបី ចូលជួបសំដែងការគួរសម ដើម្បីពិនិត្យលទ្ធភាពវិនិយោគបន្ថែម នៅព្រះរាជា ណាចក្រកម្ពុជា
(ភ្នំពេញ) ៖ នាល្ងាចថ្ងៃទី៩ខែកុម្ភៈ២០២៣ ក្នុងការស្នាក់នៅនិងបំពេញទស្សនកិច្ចផ្លូវលារនៅសាធា រណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអនុញ្ញាតិឲ្យក្រុមហ៊ុនធំៗចំនួនបីចូលជួបសំដែងការគួរសមដើម្បីពិនិត្យលទ្ធភាពវិនិយោគបន្ថែមនៅព្រះរាជា ណាចក្រកម្ពុជា។
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣របស់សាធារ ណរដ្ឋប្រជាមានិតចិនរួមមានក្រុមហ៊ុនសា ងសង់គមនាគមន៍ចិននិងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន,ក្រុមហ៊ុនសាងសង់ទីក្រុង ប៉េកាំងនិងក្រុមហ៊ុនChina Metro Group Limited។
ក្រុមហ៊ុនទាំងបីបានសំដែងនូវការចាប់អារ ម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេ សកម្ពុជាបន្ទាប់ពីក្រុមហ៊ុនទាំងនោះបានវិនិ យោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង២ពាន់គីឡូម៉ែត្រក្នុងប្រទេសកម្ពុជានា រយៈពេលកន្លងមក ។ ក្រុមហ៊ុនសាងសង់ គមនាគមន៍ចិននិងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនគឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមានការសិក្សាប្លង់ការសាងសង់ហេដ្ឋារចនាស ម្ព័ន្ធដឹកជញ្ជូនការស្តាផ្លូវទឹក ការផលិតគ្រឿ ងចក្រធុនធ្ងន់និងសេវាកម្មអាហរណ៍នីហ រ័ណ។នៅក្នុងកិច្ចពិភាក្សាគ្នានោះក្រុមហ៊ុន ចិនទាំងបីបានជំរាបជូនសម្តេចតេជោនាយ ករដ្ឋមន្រ្តីពីការសាងសង់និងដាក់ឲ្យប្រតិ បត្តិផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិតដែល ត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាព ជាដៃគូរវាងរដ្ឋនិងឯកជន(PPP)ដើម្បីឈា នទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញក្រុងបាវិតនៅពាក់កណ្តាលឆ្នាំ២០២៣និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានិងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញម៉ុកបៃដែលគ្រោងនិងបញ្ចប់ការ សាងសង់នៅឆ្នាំ២០២៧។ជាមួយនិងទិស ដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះបានជំរាបជូនសម្តេចតេជោនាយ ករដ្ឋមន្រ្តីពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាបការវិនិយោគលើការចំរ៉ាញ់ទឹក កខ្វក់នៅខេត្តព្រះសីហនុនិងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញប៉ោយប៉ែត។ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគ ម្រោងនៃការវិនិយោគផ្លូវរថភ្លើងល្បឿន លឿនធន់ស្រាលពីខេត្តសៀមរាបទៅកាន់ អាកាសយានអន្តរជាតិថ្មីនៅជីក្រែងក្នុងខេត្តសៀមរាប ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងបីដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោ គហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាពនៅកម្ពុជាសម្រាប់ពេលខាងមុខ។ទា ក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿន លឿនធុនស្រាលសម្តេចតេជោនាយករដ្ឋ មន្រ្តីបានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនិយោ គផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មីនិងផ្លូវរថភ្លើងល្បឿនលឿន ធុនស្រាលក្នុងរាជធានីភ្នំពេញដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។
ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិនក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋ មន្រ្តីពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុ ខពិសេសក្រោយលទ្ធផលនៃដំណើរទស្ស នកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋ មន្រ្តីទៅកាន់រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរក្រុមហ៊ុន ចិនបានជំរាបជូនសម្តេចតេជោពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងស ង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញនិងបានដាក់បញ្ចូននូវរបាយការណ៍សិក្សា ជូក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីពិនិត្យនិងពិភាក្សាបន្ត។ជាមួយគ្នានេះក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោ ងដឹកជញ្ជូនផ្លូវទឹកនិងកំពង់ផែដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋម គម្រោងស្តារផ្លូវទឹកទន្លេសាបភ្នំពេញសៀម រាបដែលនិងប្រគល់ជូនក្រសួងសាធារណ ការនិងដឹកជញ្ជូនរួចរាល់ ។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពី គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្នុងនោះបាននិងកំពុងសិក្សាផែនការមេនិងសមិទ្ធិលទ្ធភាពដំបូងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារច នាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹ ត្តកម្មទឹកកខ្វក់នៅក្រុងខេមរភូមិន្ទខេត្តកោះ កុង,ក្រុងបាត់ដំបងខេត្តបាត់ដំបងនិងក្រុងកំពង់ចាមខេត្តកំពង់ចាម។ជាមួយគ្នានេះក្រុ មហ៊ុនទាំងបីក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែនសាធារណការនិងដឹកជញ្ជូន១ ខ្នងកំពស់៤ជាន់ដែលរួមមានបន្ទប់សិក្សាការិយាល័យរដ្ឋបាលមន្ទីរពិសោធន៍និងការបំពាក់សម្ភារសិក្សានិងឧបករណ៍បច្ចេកទេ សពិសោធន៍ទំនើបៗដែលបានចំណាយថវិកាសរុបប្រមាណ២លាន៥សែនដុល្លាអាមេរិក។ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ ចិនក៏បានផ្តល់ថវិកាប្រមាណ២លានដុល្លាអាមេរិកដើម្បីជួយសាងសង់អគារពន្ទីរពេ ទ្យតេជោសែនកោះធំស្រុកកោះធំខេត្តកណ្តាល ។
ក្រុមហ៊នចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួចដើ ម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត ៕