Banner KNP Detail Top

ឪពុកម្ដាយលើករូបថត ដើរសួរដាច់បាយដាច់ទឹក គេងមិនលក់ បក់មិនល្ហើយ កាលបើបាត់ដំណឹងកូន ចាកចេញពីផ្ទះដោយគ្មានមូលហេតុ

ឪពុកម្ដាយលើករូបថត ដើរសួរដាច់បាយដាច់ទឹក គេងមិនលក់ បក់មិនល្ហើយ កាលបើបាត់ដំណឹងកូន ចាកចេញពីផ្ទះដោយគ្មានមូលហេតុ

ខេត្តកំពត : ជាក់ស្តែង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានឈ្មោះ ស៊ុ សារ៉ុន ភេទប្រុស អាយុ ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សំ ដែន រស់នៅ ភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត បានមករាយការណ៍ ជូនសមត្ថកិច្ច នគរបាល ស្រុកបន្ទាយមាស ខេត្តកំពត ដោយបញ្ជាក់ថា ៖
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៣ រសៀល គាត់បានបាត់កូនស្រី ឈ្មោះ កយ សាវ៉ន អាយុ ១៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។ បើបងប្អូន បានជួបមនុស្ស ដូចមានភិនភាគ ក្នុងរូបថតខាងលើ សូមទំនាក់ទំនង លេខទូរស័ព្ទ 097 2171581 , 093 52 53 06 ។
កូនស្រីដែលបាន ចាកចេញពីផ្ទះ ឮដំណឹងនេះហើយ មេត្តាវិលត្រឡប់មកផ្ទះវិញ ឪពុកម្ដាយរបស់អ្នក មានទុក្ខធ្ងន់បំផុត កាលបើបាត់ដំណឹងកូនយ៉ាងយូរដូច្នេះ ! ឬមួយក៏យុវតីខាងលើ ដែលមានវ័យត្រឹម 16 ឆ្នាំ ត្រូវចាញ់បោកអ្នកណាម្នាក់ ? សូមសមត្ថកិច្ចមេត្តាជួយស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញយុវត្តីរូបនេះផង ។

ជាឪពុកម្ដាយគ្រប់រូបតែងថែរក្សាកូនប្រុសស្រីដោយព្រហ្មវិហារធម៌៤ប្រការនៅក្នុងដួងចិត្តជានិច្ច លោកមិនដែលចាប់ទោសអូសដំណើរកូនម្តងណាឡើយ ។
ឪពុកម្ដាយមិនដែលក្រោធខឹង មិនគ្នាន់ក្នាញ់ មិនរង្គៀសគិតអាក្រក់ យកប្រៀបចំពោះកូនសោះឡើយ ដួងចិត្តរបស់លោកគិតទៅក្នុងផ្លូវល្អជានិច្ចដោយព្រហ្មវិហារធម៌៤ប្រការគឺ មេត្តា ការស្រឡាញ់ ការប្រាថ្នាល្អ, ករុណា អាណិត គិតជួយសង្គ្រោះកូនឲ្យរួចទុក្ខ, មុទិតា គឺត្រេកអរពេលកូនមានសេចក្ដីសុខ សម្រេចប្រាថ្នា ធ្វើអ្វីបានល្អក៏រីករាយលើកតម្កើង ។
ព្រហ្មវិហារធម៌នាំឱ្យគ្រួសារទាំងមូល មានសេចក្ដីស្រឡាញ់ ការកក់ក្ដៅ មានសេចក្ដីរីករាយ ទន់ភ្លន់រវាងឪពុកម្តាយនិងកូននាំឱ្យគ្រួសាររស់នៅជាសុខអស់កាលយូរអង្វែង។ ឪពុកម្ដាយគ្រប់រូប ពិតជាមានការព្រួយបារម្ភ ដាច់បាយដាច់ទឹក គេងមិនលក់ បក់មិនល្ហើយ កាលបើបាត់ដំណឹងកូន ចាកចេញពីផ្ទះដោយគ្មានមូលហេតុ រឿងទទួលនូវការស្ដីបន្ទោសណាមួយពីពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង