Banner KNP Detail Top

ឃាត់ខ្លួនជនជាតិចិន ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់ នៅខេត្តព្រះសីហនុ

ឃាត់ខ្លួនជនជាតិចិន ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់ នៅខេត្តព្រះសីហនុ

ឃាត់ខ្លួនជនជាតិចិន ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់ នៅខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ជនជាតិចិនពីរនាក់ ដែលសង្ស័យថាជាឈ្មួញគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចមុខកាស៊ីណូជីងប៉ី០២ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្រាដែលកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ។
តាមរបាយការណ៍សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា សង្ស័យជនជាតិចិនចំនួន០២ ដែលសមត្ថកិច្ចគាត់ខ្លួននោះរួមមាន៖
ទី១៖ ឈ្មោះ WU SHUN WEI ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ចិន ទីលំនៅបច្ចុប្បន្ន ភូមិ ០៣ សង្កាត់ ០២ ក្រុង/ខេត្តព្រះសីហនុ។
ទី២៖ ឈ្មោះ MAO DE WEI ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ចិនទីលំនៅបច្ចុប្បន្ន ភូមិ ០២ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងដែលបានរកអូសរួមមាន៖
* ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់
* កញ្ចប់រូបតុក្កតាសង្ស័យជាសារធាតុញៀនចំនួន ៣៥កញ្ចប់
* ថ្នាំញៀនកញ្ចប់ពណ៌ក្រហមរូបសេះចំនួន ៦០កញ្ចប់
* ថ្នាំញៀនកញ្ចប់ពណ៌ស្វាយរូបកណ្ដុលចំនួន ១៨កញ្ចប់
* ថ្នាំញៀនរូបកាហ្វេពណ៌បៃតងចំនួន ១២កញ្ចប់
* ថ្នាំញៀនរូបកាហ្វេពណ៌លឿងចំនួន ១៣កញ្ចប់
* ថ្នាំញៀនរូបកាហ្វេពណ៌ឈាមជ្រូកចំនួន ១០កញ្ចប់
* ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបផ្លែស្វាយចំនួន ០៥កញ្ចប់
* ថ្នាំញៀនពណ៌ឈាមជ្រូករូបព្រួញបីចំនួន ០២កញ្ចប់
* ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន
* ទូរស័ព្ទចំនួន ០៥គ្រឿង
* ជញ្ជីងថ្លឹងចំនួន ០២គ្រឿង
* រថយន្ត ០១ គ្រឿងម៉ាក់ Lexus GS 300 ពណ៌សដែរមានស្លាកលេខ 2BK 4385។
ជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង