Banner KNP Detail Top

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានទាត់ចោលការលាបពណ៌របស់លោក ប៉ាង សុខឿន និងថា មិនជាប់ពាក់ព័ន្ធដីដែលព័ទ្ធរបងលើឆ្នេរឡើយ

ភ្នំពេញ : លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានចេញមកទាត់ចោលនូវការចោទប្រកាន់ និងលាបពណ៌របស់ជនពូកែលាបពណ៌ ប៉ាង សុខឿន ដែលថា ដីដែលព័ទ្ធរបងលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ឯកឧត្តម និងលោកជំទាវ ហ៊ុន ម៉ាណា។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាល ជាតិ បានទាត់ចោលការលាបពណ៌របស់លោក ប៉ាង សុខឿន និងថា មិនជាប់ពាក់ព័ន្ធដីដែលព័ទ្ធរបងលើឆ្នេរឡើយ។ លោក ឌី វិជ្ជា បានទាមទារលោក ប៉ាង សុខឿន ឲ្យបង្ហាញភស្តុតាងនៃការចោទប្រកាន់របស់ខ្លួន ដោយកុំចេះតែដើរលាបពណ៌គេឯងទាំងទទឹងទិសបែបនេះ។

សូមបញ្ជាក់ថា, ការចេញមកទាត់ចោលរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺបន្ទាប់ពីលោក ប៉ាង សុខឿន ដែលជាមនុស្សរត់ទៅជ្រកកោននៅស្រុកគេ និងជាជនដែលល្បីខាងលាបពណ៌ និងមួលបង្កាច់គេឯងនោះ បានសរសេរចោទប្រកាន់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ដីដែលហ៊ុមព័ទ្ធរបងចូលឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ មិនមែនជាកម្មសិទ្ធិរបស់ឧកញ៉ា ស៊ី គង់ទ្រី តែបែរជាមកចោទថា ជារបស់លោក ហុក ឡងឌី ដែលឪពុករបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅវិញ។ ជនរូបនេះ ថែមទាំងប្រឌិតទៀតថា ក្រោយមរណភាពរបស់ លោក ហុក ឡងឌី ដីនោះ បានក្លាយជាកម្មសិទ្ធិរបស់ លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា។

សម្រាប់ការចោទប្រកាន់គ្មានមូលដ្ឋាននេះ លោកអគ្គស្នងការរង នគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺជាការប្រឌិតទាំងស្រុង ដោយសារតែលោក និងលោកស្រី មិនជាប់ពាក់ព័ន្ធសូម្បីតែបន្តិចសោះជាមួយដីនោះ។ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រាប់ឲ្យបុគ្គល ប៉ាង សុខឿន ឬ ខែ្មរ សុវណ្ណភូមិនេះ ឈប់ប្រើចរិត និងទម្លាប់ដ៏អាក្រក់ ដើរតែលាបពណ៌គេ គឺបើឈប់បាន ឈប់ទៅ។
សូមជម្រាបថា, ក្រុមប្រឆាំងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីចេតនាទុច្ចរិត ធ្វើអោយប្រជាពលរដ្ឋ មានការយល់ច្រឡំតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង