Banner KNP Detail Top

ឃាត់ខ្លួន យកមកសាកសួរ ពាក់ព័ន្ធនិងការកាន់កាប់អាវុធខុសច្បាប់ និងបាញ់បោះសេរី នៅស្វាយរៀង

ឃាត់ខ្លួន យកមកសាកសួរ ពាក់ព័ន្ធនិងការកាន់កាប់អាវុធខុសច្បាប់ និងបាញ់បោះសេរី នៅស្វាយរៀង

ខេត្តស្វាយរៀង: នាថ្ងៃទី ២ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យមានទី ១- ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី (អ្នកកាន់អាវុធ) ។
ទី ២- – ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។
ទី ៣- ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។
និង ទី ៤- ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (អ្នកបើកបររថយន្ត) ។
ចំណែកឯ វត្ថុតាងរួម ដែលសមត្ថកិច្ច នគរបាល ដកហូតបាន រួមមាន៖ កំាភ្លើងម៉ាកខ្លីមួយដើមម៉ាក ZORAKI , គ្រាប់ចំនួន៤គ្រាប់, និង រថយន្ត ចំនួន ១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ ។


ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៏ថាមានករណីបាញ់បោះសេរីនៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ភ្លាមសមត្ថកិច្ចនគរបាលក្រុងបានសហការជាមួយកំលាងប៉ុស្ត៏រដ្ឋបាលធ្វើការស្រាវជ្រាវចុះបង្ក្រាបឈានទៅរកការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់មកសាកសួរ។
ជនសង្ស័យទាំង៤នាក់ដែលជាជនជាតិវៀតណាមសមត្ថកិច្ចនគរបាលក្រុងបាវិតបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង