Banner KNP Detail Top

ករណីប្លន់រថយន្តស្ងប់ស្ងាត់មួយរយៈទៅហើយ! ប្លន់រថយន្តទៅលើបុរសម្នាក់ ដែលជាអ្នករត់តាក់ស៊ី តែសំណាងល្អ ប្លន់មិនបានសម្រេច គ្រាន់តែម្ចាស់រថយន្តរងរបួស

ករណីប្លន់រថយន្តស្ងប់ស្ងាត់មួយរយៈទៅហើយ! ប្លន់រថយន្តទៅលើបុរសម្នាក់ ដែលជាអ្នករត់តាក់ស៊ី តែសំណាងល្អ ប្លន់មិនបានសម្រេច គ្រាន់តែម្ចាស់រថយន្តរងរបួស


ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពី ថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ហួសភ្លើងស្តុបថ្មីប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីប្លន់រថយន្តត្រូវបានស្ងប់ស្ងាត់មួយរយៈទៅហើយ ស្រាប់តែនៅពេលនេះកើតមានករណីប្លន់រថយន្តទៅលើបុរសម្នាក់ដែលជាអ្នករត់តាក់ស៊ី តែសំណាងល្អប្លន់មិនបានសម្រេចគ្រាន់តែម្ចាស់រថយន្តរងរបួស ។ ជនរងគ្រោះជាម្ចាស់រថយន្តបានរងរបួសមុខនិងមាត់ ដោយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ ដេីម្បីឱ្យនគរបាលជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

មុនពេលកើតហេតុ ជនសង្ស័យមានគ្នាបីនាក់បានហៅរថយន្តព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ2BA-0575ជិះពីក្រុងតាខ្មៅខេត្តកណ្ដាល គោលបំណងមកផ្សារទួលពង្រ ខណៈមកដល់ចំណុចកើតនេះ ជនសង្ស័យបានឱ្យជនរងគ្រោះឈប់រថយន្តដោយធ្វើជាឈឺនោម ស្រាប់តែជនសង្ស័យទាំងនោះ ធ្វើសកម្មភាពយកខ្សែហ្វ្រ័ងកង់មករឹតក ម្ចាស់រថយន្ត តែសំណាងល្អរឹតចំមាត់ទេីបមានការប្រតាយប្រតប់គ្នាធ្វើឱ្យរថយន្តរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវពេញទំហឹង បាក់ខឿនចិញ្ចើមផ្លូវជាច្រើនផ្ទាំង ហើយរថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច ។
ក្រោយកេីតហេតុភ្លាមៗ ជនសង្ស័យនេះ បានរត់គេចខ្លូនបាត់ស្រមោល។ ចំណែកម្ចាស់រថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព រួចឈានដល់ចាប់ខ្លួនជនសង្ស័យទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង