Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសៀមរាប

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសៀមរាប

ខេត្តសៀមរាប៖ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ក្នុងលំនៅឋានមួយកន្លែង ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលមាន ឈ្មោះ គ្រឿន គីមឡែន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាល សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ដែលរក្សាទុកជួញដូរ និង ប្រើប្រាស់សារធាតុញៀន(វិជ្ជមាននៅក្នុងខ្លួន) ។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលបានដករហូតពេលនោះរួមមាន ម្សៅមេតំហ្វេតាមីនចំនួន១០ កញ្ចប់ ស្មើនឹងទម្ងន់១៨.៣ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង សម្ភារៈវេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៤ គ្រឿង ផងដែរ។
ជនសង្ស័យនេះ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង