Banner KNP Detail Top

ឃាត់ខ្លួនជនទាំង០៣នាក់ និងឆែកឆេររកឃើញមាន ក្នុងកាបូបស្ពាយ កាំបិតបុ័ងតោ ដាវសាមូរ៉ៃកែច្នៃ និងកាំបិតចុងស្រួច នៅតាកែវ

ឃាត់ខ្លួនជនទាំង០៣នាក់ និងឆែកឆេររកឃើញមាន ក្នុងកាបូបស្ពាយ កាំបិតបុ័ងតោ ដាវសាមូរ៉ៃកែច្នៃ និងកាំបិតចុងស្រួច នៅតាកែវ

ខេត្តតាកែវ៖ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទីសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ និងប្រជាការពារបានធ្វើការល្បាតដល់ចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអ៉ិចសិនធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ក៏ធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញមាននៅក្នុងកាបូបស្ពាយនិងខ្លួនរបស់ឈ្មោះ ម៉េង សំណាង មាន កាំបិតបុ័ងតោចំនួន ០១ ប្រវែង ៣០ សង់ទីម៉ែត្រ, ដាវសាមូរ៉ៃកែច្នៃចំនួន០១ ដេីម ប្រវែង៥៨សង់ទីម៉ែត្រ, កាំបិតចុងស្រួចចំនួន០១ ប្រវែង២៥សង់ទីម៉ែត្រនិង ចម្ពាមកៅស៊ូ ចំនួន ០១។
ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងយើងក៏បានឃាត់ខ្លួនជនទាំង០៣នាក់ខាងលើដែលមាន១-ឈ្មោះ ម៉េង សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ២.ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ៣.ឈ្មោះ តុន វល័ក្ខ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ និង ដកហូតវត្ថុតាងរួមមាន : ដាវសាំម៉ូរ៉ៃកែច្នៃ ចំនួន ០១ ដេីម,កាំបិតចុងស្រួច ចំនួន ០១ ដេីម,កាំបិតបុ័ងតោចំនួន ០១ ដេីម,ជំពាមកៅស៊ូ ចំនួន ០១ ,ម៉ូតូមួយគ្រឿងម៉ាកអ៉ិចសិនធ័រ,ទូរស័ព្ទមួយគ្រឿងម៉ាក Vivo និងទូរ័ស័ព្ទមួយគ្រឿងទៀតម៉ាក realme យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដេីម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង