Banner KNP Detail Top

ឃាត់ខ្លួនបុរសម្នាក់ ករណីជួញគ្រឿងញៀន បញ្ជូនខ្លួនទៅតុលាការ នៅបាត់ដំបង

ឃាត់ខ្លួនបុរសម្នាក់ ករណីជួញគ្រឿងញៀន បញ្ជូនខ្លួនទៅតុលាការ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី១០ ភូមិអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង នៅ ថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២៣ ។

វត្ថុតាងដកហូត គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២ កញ្ចប់ ទម្ងន់ ០,៣៥ក្រាម,ទូរស័ព្ទដៃចំនួន០១ គ្រឿង,លោហធាតុពណ៌លឿង (ខ្សែក) បណ្តោងរូបព្រះ ចំនួន ០១ ខ្សែ,លោហធាតុពណ៌លឿង (ចិញ្ចៀន) ចំនួន ០២ វង់,ប្រាក់បាត ១៣០ បាត (មួយរយសាមសិបបាត),ប្រាក់រៀល ៨១,០០០ រៀល (ប្រាំបីម៉ឺនមួយពាន់រៀល),អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក ,ប័ណ្ណចាក់វ៉ាក់សាំង ចំនួន ០១ សន្លឹក,កាតធនាគារ (អេសុីលីដា) ចំនួន ០១សន្លឹក ,ការច្រកចេញ-ចូល (ប្រទេសថៃ) ចំនួន ០១ សន្លឹក ។
ជនសង្ស័យ និងវត្ថុតាងកំពុងអនុវត្ដបន្ដនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង