Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ 🔹ករណីលួចដំឡូងមី នៅក្រចេះ

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ 🔹ករណីលួចដំឡូងមី នៅក្រចេះ


ក្រចេះ ៖ នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២ សមត្ថកិច្ចជំនាញព្រហ្ម ទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានទទួលបណ្តឹងពីឈ្មោះនាង ម៉ន ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរខេត្តក្រចេះ ។

សមត្ថកិច្ចទទួលបណ្តឹងឈ្មោះច័ន្ទ ង៉ែតភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិអូរកណ្តៀរឃុំអូរកណ្តៀរសែនជ័យស្រុកសំបូរខេត្តក្រចេះថា យប់ថ្ងៃទី៨និងយប់ថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២៣វេលាម៉ោងប្រហែល ១២.៣០នាទី ឈ្មោះហុីម គ្រីយ៉ាភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិពង្រឃុំពង្រស្រុកឆ្លូងខេត្តក្រចេះបានធ្វើសកម្មភាពបើករថយន្តលួចកើបដំឡូងមីដែលម្ចាស់គេហាលនៅមុខផ្ទះនៅចភូមិអូរកណ្តៀរឃុំអូរកណ្តៀរសែនជ័យស្រុកសំបូរខេត្តក្រចេះ។
-ក្រោយពីទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៏អូរកណ្តៀរសែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១/.ឈ្មោះហុីម គ្រីយ៉ាភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិពង្រ ឃុំពង្រ ស្រុកសំបូរ ខេត្តក្រចេះ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) និង ចាប់យកសំភារៈ-វត្ថុតាងរថយន្ត១គ្រឿងម៉ាកឌលីវីរ៉ូផលិតឆ្នាំ១៩៩៩ព៌ណសស្លាកលេខភ្នំពេញ2AA9427ការ៉ុងសំរាប់ច្រកដំឡូងមួយចំនួនប្រាក់រៀល១.០០០.០០០៛(មួយលានរៀល)និងទូរស័ព្ទដៃម៉ាកOPPOចំនួន១គ្រឿង។
តាមចម្លើយសារភាពជនសង្ស័យហុីម គ្រីយ៉ាថាខ្លួនពិតជាបានប្រព្រិត្តអំពើបើករថយន្តលួចកើបដំឡូងមែន ។ ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី។ ៕

អត្ថបទដែលជាប់ទាក់ទង