Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំនុចសំណង់មិនរៀបរយ ក្នុងភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់រួមមាន ៖
១/ឈ្មោះ ឈួន វ៉ាន់ឌី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុងដីឡូត៍ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិត។
២/ ឈ្មោះ សួន ស្រីណាង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងដីឡូត៍ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរ មិនពិតប្រាកដ។
សម្ភារ:ដកហូត ៖
ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ០៣ កញ្ចប់ (ជារបស់ជនសង្សយ័ឈ្មោះ សួន ស្រីណាង), ទូរស័ព្ទដៃ ០២ គ្រឿង ម៉ាក iPhone ចិន ពណ៍ស្វាយ និង នូគា ចុចពិល ពណ៍ក្រហម។
កម្លាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង