Banner KNP Detail Top

ឃាត់រថយន្តគ្មានពន្ធ ចំនួន០៣គ្រឿង នៅក្រុងបានលុង

ឃាត់រថយន្តគ្មានពន្ធ ចំនួន០៣គ្រឿង នៅក្រុងបានលុង

ខេត្តរតនគិរី៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយគយនិងរដ្ឋាករសាខាខេត្តរតនគិរី ចុះឃាត់រថយន្តចំនួន ០៣ គ្រឿង ៖
១.រថយន្តម៉ាក TOYOTA Camry ពណ៌ប្រផេះ ផលិតឆ្នាំ២០០៧ (គ្មានស្លាកលេខ) លេខតួ 4T1BE46K47U160956 នៅវេលាម៉ោង១០:៤៥នាទី ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង (ចតនៅមុខផ្ទះ) សង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល។
២.រថយន្តម៉ាក TOYOTA Camry ពណ៌ស ផលិតឆ្នាំ២០០៩ (គ្មានស្លាកលេខ) លេខតួ4T4BE46K69R084892 វេលាម៉ោង១២:៣០នាទី ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង (ចតនៅមុខផ្ទះ) សង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល។

៣.រថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ខ្មៅ ផលិតឆ្នាំ២០០០ (គ្មានស្លាកលេខ) នៅកន្លែងបាញ់ថ្នាំពណ៌រថយន្ដ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី សង្ស័យថាគ្មានបង្កាន់ដៃពន្ធនាំចូល។
រថយន្តទាំងនេះត្រូវបានយកទៅរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី ជាបណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង