Banner KNP Detail Top

តាកែវទៀតហើយ! ថ្មីៗនេះ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ច ឥឡូវស្រាវជ្រាវបន្ថែមនៅក្នុងទីតាំង ដោយបានរកឃើញថា បង្ខាំងមនុស្សខុសច្បាប់ ក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ច និងបើកមណ្ឌលបន្សាបគ្រឿងញៀន ដោយគ្មានច្បាប់អនុញ្ញាត

តាកែវទៀតហើយ! ថ្មីៗនេះ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ច ឥឡូវស្រាវជ្រាវបន្ថែមនៅក្នុងទីតាំង ដោយបានរកឃើញថា បង្ខាំងមនុស្សខុសច្បាប់ ក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ច និងបើកមណ្ឌលបន្សាបគ្រឿងញៀន ដោយគ្មានច្បាប់អនុញ្ញាត

ខេត្តតាកែវ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ស្រាវជ្រាវដល់ទីតាំងមណ្ឌលបន្សាបគ្រឿងញៀនស្ថិតក្នុងភូមិ-ឃុំនេះ បានរកឃើញថា មណ្ឌលបន្សាបគ្រឿងញៀននេះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានមនុស្សស្នាក់នៅក្នុងមណ្ឌលរហូតដល់១០៧នាក់។
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាករកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់កោះសន្តិភាពយើងឱ្យបានដឹងថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួនបុរសចំនួន៦នាក់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ច ដែលបានប្រព្រឹត្តនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកតាំកក់ ខេត្តតាកែវ និងកម្លាំងជំនាញស្រាវជ្រាវបន្ថែមនៅក្នុងទីតាំង ដោយបានរកឃើញថា បង្ខាំងមនុស្សខុសច្បាប់ ក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ច និងបើកមណ្ឌលបន្សាបគ្រឿងញៀន ដោយគ្មានច្បាប់អនុញ្ញាត។

ដោយឡែកតាមការបញ្ជាក់ផ្ទាល់ពីលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឱ្យដឹងថា អយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ យក់ សុជាតិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀ.ន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀ.ន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ចំនួន៣ករណី រួមមាន ៖
១- រកឃើញមណ្ឌលបន្សាបគ្រឿងញៀ.នខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ២- រកឃើញជនរងគ្រោះដែលបង្ខាំងដោយខុសច្បាប់ ចំនួន១០៧នាក់ ក្នុងនោះស្រីម្នាក់។ ៣- រកឃើញថា អ្នកធ្វើការក្នុងមណ្ឌល សុទ្ធតែឯកសណ្ឋានកងរាជអាវុធហត្ថ កងនគបាលជាតិ កងយោធពលខេមរភូមិន្ទ និងកងអង្គរក្ស។
គួររំលឹកផងដែរថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ស៊ឹម ជុំសុខហេង ព្រះរាជរងអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ដោយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ យក់ សុជាតិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀ.ន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លុះនៅវេលាម៉ោង១៥និង០០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តបានចុះនៅចំណុចសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀ.ន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។
ជនសង្ស័យទាំង៦នាក់នោះរួមមាន ៖ ទី១-ឈ្មោះ យក់ សុជាតិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបជាគ្រូបង្វឹក, ទី២- ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ទី៣- ឈ្មោះ អឿន អាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី, ទី៤- ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ទី៥- ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង និងទី៦- ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀ.ន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាកររងកងរាជអាវុធហត្ថខេត្ត បានអោយដឹងផងដែរថា ចំពោះវត្ថុតាងចាប់យករួមមាន ៖ ១- ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន១២ខោ អាវយឺតចំនួន០៧អាវ មួក៩ ស្បែកជើង.កវែងចំនួន០៧គូ។ ២- ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។ ៣- ឯកសណ្ឋាននគរបាល អាវចំនួន០៤ ខោចំនួន០២ ។ ៤- ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ និងមួកចំនួន០៤។ ៥- រថយន្តចំនួន០២គ្រឿង (ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ២AL-4513 និងម៉ាក LEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ០២ ២-៨៩៨៥)។ បច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធីហើយ ៕

អត្ថបទដែលជាប់ទាក់ទង