Banner KNP Detail Top

ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកស្រះ សន្និដ្ខានថា សាកសពបានស្លាប់ ដោយសារលង់ទឹក

ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកស្រះ សន្និដ្ខានថា សាកសពបានស្លាប់ ដោយសារលង់ទឹក

ខេត្តបន្ទាយមានជ័យៈ ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកស្រះនៅ ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចស្រះទឹក លោកម៉ែន ភារម្យ ឋិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ ស ប៊ុនធឿន ភេទប្រុស អាយុ៦២ឆ្នាំមុខរបរគ្មាន រស់នៅភូមិសង្កាត់ខាងលើ ។

តាមការសាកសួរបំភ្លឺពីឈ្មោះ យាន សុម៉ាលី ភេទស្រី អាយុ៥១ឆ្នាំត្រូវជាប្រពន្ធសព រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឆ្លេីយបំភ្លឺថា នៅ ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៣គាត់បានទៅលក់នំចេកនំល្ពៅនៅផ្សារសមាគម ដោយឱ្យប្តីនៅមេីលចៅៗនៅផ្ទះ រហូតដល់ម៉ោង១០និង៣០នាទីទើបគាត់មកវិញស្រាប់តែមិនឃេីញប្តីនៅផ្ទះនៅតែចៅហេីយគាត់បានសួរចៅថា តាទៅណា?ចៅប្រាប់ថា នៅក្រោយផ្ទះ! គាត់ក៏បានទៅមេីល តែមិនឃេីញគាត់ទេ។ គាត់ក៏បានទីមេីលស្រះទឹកក្រោយផ្ទះឃេីញស្បែកជេីងអណ្តែតលេីទឹក គាត់បានសួរអ្នកជិតខាងតែគ្មានអ្នកណាដឹងឡើយ ហេីយគាត់បានសង្ស័យថាប្តីគាត់ប្រហែលលង់ទឹកស្រះក្រោយផ្ទះនេះហើយ។ ប្តីរបស់គាត់គឺផឹកស្រាថ្នាំស្រាសស្រវឹងជាប្រចាំមិនដែលរករឿងអ្នកណាទេ ឱ្យតែព្រឹកឡេីងគឺស្រវឹងហេីយប្តីគាត់នោះ។ រហូតដល់វេលាម៉ោង៤និង៣០នាទីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣ឈ្មោះ ទឿង ភេទប្រុសអ្នកមេីលស្រះទឹកបានមកប្រាប់ថាឃេីញសពប្តីគាត់អណ្តែកនៅក្នុងស្រះទឹកក្រោយផ្ទះ ហេីយគាត់ក៏បានទៅមេីលពិតជាប្តីគាត់មែន ។ តាមការសន្និដ្ឋានរបស់គាត់ប្តីគាត់គ្មានអ្នកណាធ្វេីបាបទេ។
នៅ ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣ ដោយមានការសម្របសម្រួល ពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មការចម្រុះ ត្រួតពិនិត្យសាកសព។ តាមការត្រួតពិនិត្យរបស់គណ:កម្មការ និងតាមការត្រួតពិនិត្យកន្លែងកើតហេតុស្ថិតនៅក្នុងមាត់ស្រះទឹកលោកម៉ែន ភារម្យ ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត រួមទាំងការត្រួតពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ ហើយតាមការសន្និដ្ឋានរបស់គណ:កម្មការ និងយោងតាមការសាកសួរបំភ្លឺពីប្រពន្ធសាកសពព្រមទាំងយោងតាមការត្រួតពិនិត្យស្រាវជ្រាវរបស់មន្ត្រីជំនាញជុំវិញកន្លែងកើតហេតុ និងសាកសព និងដោយមានការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឡុង សុភារញ គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានសន្និដ្ខានថា : សាកសពបានស្លាប់ដោយសារលង់ទឹក។
បន្ទាប់ពីការពិនិត្យរួចរាល់របស់សមត្ថកិច្ចជំនាញរួចមក សមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះក្នុងភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង