Banner KNP Detail Top

ជនអនាថា បានដុតសំរាម បង្កជាអណ្ដាតភ្លើងឆាបឆេះ និងរាលដាលធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ

ជនអនាថា បានដុតសំរាម បង្កជាអណ្ដាតភ្លើងឆាបឆេះ និងរាលដាលធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្មាំ២០២៣ ទីតាំងដែលជនអនាថាបានដុតសំរាមនេះ ស្ថិតនៅដីឡូត៍ទល់មុខសាលាខណ្ឌ៧មករា នៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅមុនពេលអគ្គិភ័យឆាបឆេះនេះគឺមានជនអនាថាបានដើរដុតសំរាម២ ទៅ៣ទីតាំងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៤ កែងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្បែរនឹងសាលាខណ្ឌ និងទីតាំងចុងក្រោយនៅក្នុងដីឡូត៍ទល់មុខសាលាខណ្ឌ៧មករា ដែលបង្កការរាលដាលយ៉ាងខ្លាំងរហូតដល់រថយន្តចាស់ៗដែលខូចស្តុកទុកនៅក្នុងដីឡូត៍នោះបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅការិយាល័យជំនាញបង្ការនិងពន្លត់អគ្គិភ័យចេញរថយន្តមកជួយធ្វើអន្តរមន៍បាញ់ទឹកពន្លត់។
ក្រោយទទួលបានព័ត៌មាននេះភ្លាមការិយាល័យជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តមកជួយបាញ់ទឹកពន្លត់ធ្វើឱ្យរលត់ភ្លាមៗជៀសវាងរាលដាលដល់ផ្ទះពលរដ្ឋ។ ក្នុងប្រតិបត្តិការនេះកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទើបពន្លត់រលត់ជាស្ថាពរ។ មូលហេតុនៃការឆាបឆេះគឺមានជនអនាថាដុតសំរាម។ ករណីនេះដែរកម្លាំងសមត្ថកិច្ចមិនទាន់ស្រាវជ្រាវឃាត់ខ្លួនជនអនាថាដែលដុតសំរាមបង្កអគ្គិភ័យនេះបាននៅឡើយទេ ព្រោះពេលដុតរួចជនអនាថានោះបានរត់គេចខ្លួនបាត់ភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង