Banner KNP Detail Top

បង្រ្កាបករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយ(ខេមរភូមិន្ទ និងប្រើកាំភ្លើងជ័រ ជនសង្ស័យទាំង ៥នាក់

បង្រ្កាបករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយ(ខេមរភូមិន្ទ និងប្រើកាំភ្លើងជ័រ ជនសង្ស័យទាំង ៥នាក់

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការចុះបង្រ្កាបករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយ(ខេមរភូមិន្ទ និងប្រើកាំភ្លើងជ័រ ។
កម្លាំងកងរាជអាវុធហត្ថសហការស្ទាក់ឃាត់ចាប់រថយន្ត១គ្រឿងម៉ាក PRIUS ពណ៏ទឹកសមុទ្រ ពាក់ស្លាកលេខ ខេមរភូមិន្ទ(ក្លែងក្លាយ)ភ.ម ០៩២.០៩៦៧ និងជនសង្ស័យចំនួន៥នាក់ (ប្រុស)។
របាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានដកហូតស្លាកលេខ ខេមរភូមិន្ទ ភ.ម ០៩ ២.០៩៦៧ ២សន្លឹក(មុខក្រោយ), កាំភ្លើងជ័រ១ដើម ហើយជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងបាននាំយកទៅបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង