Banner KNP Detail Top

មនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿងបុកជាមួយម៉ូតូ២គ្រឿង

មនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿងបុកជាមួយម៉ូតូ២គ្រឿង

ខេត្តព្រះសីហនុ ៖ កាលពី ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មុនពេលកើតហេតុ រថយន្ដ១គ្រឿងម៉ាករ៉េវ់ូ (REVO) បានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ រថយន្ដបានវ៉ាជែង ខណៈពេលនោះ មានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-9432 ដែលមានទិសដៅផ្ទុយគ្នា បានបុ.កចំពីមុខ រួចបន្ដទៅបុ.កម៉ូតូ១គ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-5808 ដែលមានទិសដៅផ្ទុយគ្នា បើកបរបានបុ.កចំពីមុខតែម្ដង បណ្តាលឱ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ និងអ្នកបើកបរម៉ូតូម្នាក់ទៀតបានរងរបួស ។
ភាគីខាងរថយន្ដ១គ្រឿងម៉ាករ៉េវ៉ូ (REVO) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2856 បើកបរដោយឈ្មោះ លឹម សុខជា ភេទប្រុស អាយុ37ឆ្នាំ មុខរបរអង្គរក្ស មានស្រុកកំណើតភូមិឈ្វីខាងជើង ឃុំអណ្តូងខ្មែរ ស្រុកកំពត ខេត្តកំពត ។ ចំណែកខាងភាគីទាំង២គ្រឿង ក្នុងនោះម៉ូតូ ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-9432 បើកបរដោយឈ្មោះ ជិន វណ្ណនីន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសមធ្យម) និងម៉ូតូ១គ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-5808 បើកបរដោយឈ្មោះ ស៊ន សេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃរំពក ស្រុកគិរីវង្ស ខេត្តតាកែវ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។
សាកសពជនរងគ្រោះម្នាក់កំពុងស្រាវជ្រាវស្វែងរកសាច់ញាតិឱ្យមកទទួលយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ)បានយកមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដាះអាសន្ន។ អ្នកបើកររថយន្ដឃាត់ខ្លួនយកមកសួរនាំ និងបន្ដនិតិវិធីនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

អត្ថបទដែលជាប់ទាក់ទង