Banner KNP Detail Top

ឃាត់ខ្លួនក្រុមជនដៃដល់ ចំនួនបួននាក់បានហើយ ក្រោយពេលក្រុមជនដៃដល់ បានស្ទាក់វាយរថយន្ត ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាត និងពាក់ព័ន្ធការវាយតដៃ ជាមួយសមត្ថកិច្ច

ឃាត់ខ្លួនក្រុមជនដៃដល់ ចំនួនបួននាក់បានហើយ ក្រោយពេលក្រុមជនដៃដល់ បានស្ទាក់វាយរថយន្ត ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាត និងពាក់ព័ន្ធការវាយតដៃ ជាមួយសមត្ថកិច្ច


កំពង់ស្ពឺ៖ កាលពីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពេលក្រុមជនដៃដល់ បានស្ទាក់វាយរថយន្ត ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាត និងពាក់ព័ន្ធការវាយតដៃ ជាមួយសមត្ថកិច្ច មូលដ្ឋាន ។
កាលពីវេលាម៉ោង ១៩និង៤០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីបទល្មើស ធ្វើឱ្យខូចខាតដោយចេតនា (គំរាមសម្លាប់) នៅចំណុចភូមិត្បែង ឃុំរុងររឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ករណីនេះ បង្កឡើងដោយក្រុមជនដៃដល់ ចំនួន បួននាក់ (ជាមនុស្សប្រុសទាំងអស់) ក្នុងនោះមានៈ ១-ឈ្មោះ តុល ធី អាយុ ២០ ឆ្នាំ(ជនដៃដល់) នៅភូមិកើតហេតុ ខាងលើ , ២-ឈ្មោះ តុល ធា អាយុ ២៤ ឆ្នាំ (អ្នកសមគំនិត) ជាប្អូនបង្កើត, ៣-ឈ្មោះ សុខ វណ្ណដា អាយុ ២០ ឆ្នាំ (អ្នកសមគំនិត) រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និង៤-ឈ្មោះ អុន តុល អាយុ ៤៧ ឆ្នាំ(ជាឪពុករបស់ ជនសង្ស័យឈ្មោះ តុល ធី និងឈ្មោះ តុល ធា) ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ រឿន ថន ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបើករថយន្តម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R.6974 ទៅធ្វើផ្ទះឲ្យគេ នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ នៅពេលបើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ ខាងលើ ជនបង្កបានឈរលើដងផ្លូវ ប្រដាប់ដោយកាំបិត ដាវ ដំបង ។ ពេលនោះ ជនរងគ្រោះ បានសុីប្លេសុំផ្លូវ។ ក្រុមជនដៃដល់ ក៏ឃាត់រថយន្ត របស់ជនរងគ្រោះ ឲ្យឈប់ សួរនាំ បន្ទាប់មក ស្រាប់តែក្រុមជនដៃដល់ ទាញដាវ និងដំបង វាយសន្ធាប់មកលើរថយន្ត ជនរងគ្រោះ ខូចខាត កំពឹតដំបូល ផ្នែកខាងលើមួយកន្លែង ទើបជនរងគ្រោះ បើកឡានរត់ ទៅមុខ ហើយជនដៃដល់ បន្តសកម្មភាពដេញកាប់ រហូតដល់មុខផ្ទះជនរងគ្រោះតែម្តង។
សមត្ថិច្ចជំនាញ ដឹកនាំកំលាំង តាមបញ្ជារបស់ លោក (វរសេនីយ៍ឯក ហ៊ុន សុខហុន) ចុះស្រាវជ្រាវកំណត់មុខសញ្ញាបាន នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយក្រុមជនដៃដល់ បានកំពុងសុីផឹក និងសុំថ្នាក់លើ ដើម្បីធ្វើការឆែកឆេរ ស្រាប់តែឪពុកជនដៃដល់ មានឈ្មោះ អុន តុល អាយុ ៤៧ ឆ្នាំ បានមករារាំងសមត្ថកិច្ចជំនាញ ដោយយកដាវចំនួន២ កាំបិត១ ពូថៅ១ កន្ត្រៃ១ ចបជីកដងឫស្សី១ ដងចបឈើ១ ដែកបំពង់ទីប ១កំណាត់ និងកាំភ្លើងខ្យល់កែច្នៃ ១ទៀតផងដែរ ឲ្យជនសង្ស័យជាកូនបង្កើត ឈ្មោះខាងលើ បើកឆាកប្រយុទ្ធជាមួយ សមត្ថកិច្ច អស់រយៈពេល ២ ម៉ោង នៅក្នុងផ្ទះជនដៃដល់។
ក្រោយពេលបង្ក្រាបក្រុមជនដៃដល់បានហើយ ទើបសមត្ថកិច្ច ឃាត់ខ្លួនក្រុមជនសង្ស័យចំនួនបួននាក់នោះ និងដកហូតម៉ូតូ ចំនួន ២ គ្រឿង ដែលពួកគេបានជិះធ្វើសកម្មភាព ក្នុងនោះមានម៉ូតូម៉ាកហុងដា MSX គ្មានផ្លាកលេខ និងម៉ូតូម៉ាកហុងដា (គូបមូល) C90 ពណ៌ផ្កាឈូក។
សមត្ថកិច្ចជំនាញស្រុក បានកសាងសំណុំរឿងនិងបញ្ជូនក្រុមជនដៃដល់ រួមទាំងវត្ថុតាងខាងលើ ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង