បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមុឺន គោកឃ្មុំ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល កាលពីយប់ថ្ងៃទី ១២ខែកុម្ភ:ឆ្នាំ២០២៣ បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្នុងរោងវាលស្រែក្រុមទី២០ភូមិសំរោង ឃុំតាមុឺនស្រុកថ្មគោលខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់គឺ៖
១-ឈ្មោះ សាង ម៉ៅភេទប្រុស អាយុ ៣៥ឆ្នាំ ភូមិ អង់ជេីង ឃុំតាមុឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះសោម សុរ៉ាយភេទប្រុសអាយុ៣០ឆ្នាំភូមិថ្មី ឃុំ តាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ ណាំ បូរិន ភេទប្រុសអាយុ៣១ឆ្នាំភូមិថ្មី ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤-ឈ្មោះណូក និតភូមិគោកត្រប់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ដាំ វ៉ាន់ដិប ភេទប្រុសអាយុ១៧ឆ្នាំភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លា ចំនួន០២ថង់ ទំងន់ ១០,៥៧ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០៤គ្រឿងចាស់
៣-ដបកែច្នៃសំរាប់ជក់គ្រឿងញៀន០១
៤-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីច្បាប់៕