Banner KNP Detail Top

ឆ្មក់ចាប់ ឈើប្រមាណជាង៣០ម៉ែត្រគូប ពីសិប្បកម្មគ្មានច្បាប់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

ឆ្មក់ចាប់ ឈើប្រមាណជាង៣០ម៉ែត្រគូប ពីសិប្បកម្មគ្មានច្បាប់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

មណ្ឌលគីរី : កាលពីយប់ថ្ងៃទី១២កុម្ភ: ឆ្នំា២០២៣ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគីរី បានឆ្មក់ចាប់ ឈើប្រមាណជាង៣០ម៉ែត្រគូបពីសិប្បកម្មគ្មានច្បាប់របស់ជនជាតិយួនមួយកន្លែងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
ប្រតិបត្តិការនេះដឹកដោយលោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ វត្ថុ តាងត្រូវបានគេដឹកយកទៅរក្សាទុកនៅការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើ ។
សិប្បកម្មនេះ បានបើកដំណើរការជាសម្ងាត់យូរដែរហើយសម្រាប់ផ្គត់ផ្គង់ឲ្យរីហ្សត របស់មន្ត្រីគយដ៍មានឥទ្ធិពលម្នាក់ ហើយក៍ឆ្លៀតធ្វើការចែកចាយទៅកាន់ទីតាំងផ្សេងៗផងដែរ ។ យ៉ាង ណាកដោយឈ្មោះជនសង្ស័យក្នុងសំណុំរឿនេះ ពុំត្រូវបានគេបញ្ចេញឲ្យដឹងទេ ៕

អត្ថបទដែលជាប់ទាក់ទង