Banner KNP Detail Top

ទីតាំងហាងលក់កាហ្វេ បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលគ្មានច្បាប់អនុញ្ញាត

ទីតាំងហាងលក់កាហ្វេ បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារៈមួយចំនួន។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ នៃសាលាសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឲ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថាមានទីតាំងលក់ការហ្វេរមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។
ក្រោយពិនិត្យជាក់ស្តែងទីតាំងនេះ មិនមានលិខិតអនុញ្ញាត អាជីវកម្មបេីកល្បែងស៊ីសង ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារៈ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង