Banner KNP Detail Top

ក្មេងស្រីជនជាតិចិន អាយុប្រមាណ៣ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារខុនដូរមួយកន្លែង បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅកន្លែង បង្កអោយមានការភ្ញាក់ផ្អើល

ក្មេងស្រីជនជាតិចិន អាយុប្រមាណ៣ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារខុនដូរមួយកន្លែង បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅកន្លែង បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បង្កអោយមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្មេងស្រីជនជាតិចិនអាយុប្រមាណ៣ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារខុនដូរមួយកន្លែង ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅកន្លែង ។ ទោះបីជាយ៉ាងណា គេពុំដឹងពីមូលហេតុអ្វី ទើបបានជាក្មេងស្រីនេះធ្លាក់បែបនេះឡើយ។

ភ្លាមៗក្មេងស្រីនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវបានម្តាយមិនអស់ចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
នៅមុនពេលកើតហេតុ គេបានឃើញក្មេងស្រីរូបនេះ បានធ្លាក់ពីលើអគារខុនដូរ ជាន់ទី៨ មកក្រោម ។ លុះក្រោយមក គេឃើញម្តាយជាជនជាតិចិនបានរត់ចុះមកក្រោម ហើយអង្គុយយំនៅចំពោះមុខសពកូនស្រី ។ ដោយសារតែ មិនអស់ចិត្ត ក្រោយមកក៏បានហៅម៉ូតូកង់៣ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែកូនស្រីបានស្លា.ប់បាត់ទៅហើយ ។
ប្រភពព័ត៌មានអោយដឹងថា ក្មេងស្រីជនជាតិចិនរូបនេះ បានស្នាក់នៅជាមួយម្តាយ និងបងប្រុសអាយុប្រមាណ៦ឆ្នាំ ជាទូទៅក្មេងស្រីរូបនោះរពិលណាស់ ។ មិនដឹងជាមូលហេតុអ្វីនោះទេ បានជាក្មេងស្រីនោះធ្លាក់ពីលើអគារជាន់ទី៨បែបនេះ ។ ក្រោយពេលកើតហេតុ នគរបាល ក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង