Banner KNP Detail Top

លោក ថម មី បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗ ពាក់ព័ន្ធចំណងស្នេហ៍ជាប្តីប្រពន្ធជាមួយតារាចម្រៀងនាង សួស វីហ្សា

លោក ថម មី បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗ ពាក់ព័ន្ធចំណងស្នេហ៍ជាប្តីប្រពន្ធជាមួយតារាចម្រៀងនាង សួស វីហ្សា

ភ្នំពេញ ៖ លោក ថម មី បានអះអាងថា ចំណងស្នេហ៍ជាប្តីប្រពន្ធរបស់លោក និងភរិយា សួស វីហ្សា គឺនៅតែមានភាពរឹងមាំ ពោលគឺមិនមានការបែកបាក់ដូចការចុះផ្សាយពីបណ្តាញសារព័ត៌មានមួយចំនួន និងការយល់ឃើញដោយភាន់ច្រឡំពីមហាជនមួយចំនួននោះឡើយ។
លោក ថម មី បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗ ពាក់ព័ន្ធចំណងស្នេហ៍ជាប្តីប្រពន្ធជាមួយតារាចម្រៀងនាង សួស វីហ្សា ក្រោយលោកព្រមានចំណាត់ការលើផ្លូវច្បាប់ទៅកាន់សារព័ត៌មានក្នុងស្រុកដែលផ្សាយរឿងព័ត៌មានបែកបាក់គ្នា។
រឿងរ៉ាវនេះ លោក ថម មី នាពេលនេះបានធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះ អ្នកនាង សួស វីហ្សា បានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ សារដែលតារាចម្រៀងរូបនេះ បង្ហោះនោះនាងបានសរសេរថា អស់និស្ស័យនឹងគ្នាហើយ ដើរផ្លូវរៀងខ្លួនចុះ ដែលសារទាំងនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលអ្នកខ្លះដាក់ការសង្ស័យថា ចំណងស្នេហ៍របស់នាងទំនងជាដល់ផ្លូវបំបែក។
ម្នាក់ៗបានចូលទៅខំមិន ដោយអ្នកខ្លះសម្តែងការសោកស្តាយចំពោះរឿងមួយនេះ ខណៈពេលអ្នកខ្លះយល់ឃើញថា អ្វីដែល សួស វីហ្សា បានបង្ហោះនាពេលនេះ គ្រាន់តែជាអត្ថន័យនៃបទចម្រៀងចេញថ្មីរបស់នាងតែប៉ុណ្ណោះ។ ដោយឡែកសារដែលអ្នកនាង សួស វីហ្សា បានបង្ហោះនាពេលនេះ ក៏មានការចុះផ្សាយតាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយចំនួនផងដែរ។
ក្រោយពីមានការចុះផ្សាយព័ត៌មាននេះ លោក ថម មី បានសម្តែងការមិនពេញចិត្តឡើយ ដោយនៅក្នុងនោះលោកក៏បានព្រមានប្តឹង ចំពោះបណ្តាញសារព័ត៌មានទាំងនោះផងដែរ ប្រសិនបើមិនចេញមុខសុំទោស ត្បិតការចុះផ្សាយនោះខុសពីការពិតទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង