សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការ ក្រោមវត្តមាននៃការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការ ក្រោមវត្តមាននៃការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត
(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការក្រោ មវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់សមភាគីឡាវលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីអមដំណើរដោយផ្ទាល់ពីសមភាគីឡាវ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវបានអញ្ជើញធ្វើគារវកិច្ចចំពោះអស់លោក លោកស្រី ជាឥស្ស រជនជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនិងលោកលោកស្រីជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សនសៃ ស៊ីផាន់ដន បានអញ្ជើញធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ ពិធី ត្រូវបានធ្វើឡើងនៅវេលារសៀលថ្ងៃនេះ វិមានរដ្ឋាភិបាលឡាវ ក្នុងទីក្រុងវៀងចន្ទ ៕