Banner KNP Detail Top

អាកាសធាតុត្រជាក់ដល់រងារ សម្រាប់រដូវរំហើយឆ្នាំ២០២២ឆ្នាំ២០២៣ នឹងត្រូវបញ្ចាប់

អាកាសធាតុត្រជាក់ដល់រងារ សម្រាប់រដូវរំហើយឆ្នាំ២០២២ឆ្នាំ២០២៣ នឹងត្រូវបញ្ចាប់

ភ្នំពេញៈ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យ ដឹងនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣ថា ធាតុអាកាសត្រជាក់ដល់រងារសម្រាប់រដូវរំហើយឆ្នាំ២០២២ ឆ្នាំ២០២៣ឈានមកដល់ទីបញ្ចប់ហើយបន្ទាប់ពីនៅថ្ងៃទី១៧និងថ្ងៃទី១៨សីតុណ្ហភាពទាបបំផុតក្នុងរង្វង់២០អង្សាសេនាពេល ព្រឹកនៅតំបន់ភ្នំ។ ឯតំបន់ទំនាបកណ្តាលលែងមានការចុះត្រជាក់ដល់រងារទៀតហើយចាប់ពីពេលនេះទៅ។

អាកាសធាតុត្រជាក់ដល់រងារសម្រាប់រដូវរំហើយឆ្នាំ២០២២ឆ្នាំ២០២៣នឹងត្រូវបញ្ចាប់ បន្ទាប់ពីមានការចុះត្រជាក់តិចតួចជាលើកចុងក្រោយនាពេលព្រឹកនៅតំបន់ភ្នំអំឡុងថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែកុម្ភៈ ហើយបន្ទាប់ពីនោះសីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញជាលំដាប់។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថានៅពេលជាមួយនឹងសីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញតែ នៅថ្ងៃទី១៥ខែកុម្ភៈអាចនឹងភ្លៀងធ្លាក់តិចតួចនៅតំបន់ទំនាបកណ្តាលរុញមកពីភាគអគ្នេយ៍អាចទៅតំបន់ភាគពាយព្យ និង នៅតំបន់មាត់សមុទ្រក៏អាចមានភ្លៀងធ្លាក់ដែរ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែកុម្ភៈថា នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយធ្វើឱ្យសីតុណ្ហភាពកើនឡើងវិញជាលំដាប់និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចដោយអន្លើ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបខាងលើនេះធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៣ទៅ៣៥អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។ នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣១ទៅ៣៣ អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ៕

អត្ថបទដែលជាប់ទាក់ទង