Banner KNP Detail Top

ឈ្លោះប្រកែកតឹងសរសៃ ក ដាក់គ្នាពេញសួនច្បារ ផ្អើលដល់សមត្ថកិច្ច ដោយសារតែរឿងបាត់ទូរសព្ទ័

ឈ្លោះប្រកែកតឹងសរសៃ ក ដាក់គ្នាពេញសួនច្បារ ផ្អើលដល់សមត្ថកិច្ច ដោយសារតែរឿងបាត់ទូរសព្ទ័

 

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចសួនច្បារខាងមុខផ្សារទំនើបផេនសល់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធនិងកូនស្រី ជាភ្ញៀវបានជិះម៉ូតូមួយគ្រឿង មកកន្លែងរទេះលក់គ្រឿងបរិភោគ ហើយនាំគ្នាចូលទៅអង្គុយនៅតុកុម្ម៉ង់អាហារ និងភេសជ្ជៈយកមកញុំ។ ស្របពេលនោះផងដែលក៏មានភ្ញៀវជាស្ត្រី២នាក់និងក្មេងប្រុសតូចម្នាក់ បាននាំគ្នាចូលមកអង្គុយញុំអាហារនៅក្បែរតុរបស់ភាគីម្ខាងទៀតដែរ។
បន្ទាប់ពីញុំអាហាររួច ហើយប្តីប្រពន្ធនិងកូនស្រីនោះបានគិតលុយ ហើយនាំគ្នាឡើងជិះម៉ូតូចេញទៅបាត់ប្រមាណជាង២០នាទី ក៏ត្រឡប់មកចំណុចកើតហេតុវិញ បានដើរមកសំដៅរកតុដែលពួកគេអង្គុយញុំអាហារ ប្រាប់ស្ត្រីជាអ្នកលក់ថា ខ្លួនបានភ្លេចទូរស័ព្ទដៃនៅខាងលើតុ ក៏ត្រឡប់មកយកវិញរកទូរស័ព្ទតែរកមិនឃើញ ។ ខណៈពេលនោះផងដែរ ស្ត្រីជាម្ចាស់ទូរស័ព្ទបានស្រែកខ្លាំងៗ ថែមទាំងនិយាយចោទទៅលើភាគីស្ត្រីម្ខាងទៀតជាភ្ញៀវអង្គុយក្បែរនោះថា លួចទូរស័ព្ទរបស់ខ្លួន ។ មិនទាន់អស់ចិត្តក៏និយាយចោទទៅលើបងប្រុសម្នាក់ទៀតថាជាបក្សពួកផ្សំគំនិតលួចទូរស័ព្ទដៃរបស់ខ្លួនបន្ថែមទៀត ធ្វើអោយភាគីម្ខាងទៀតផ្ទុះកំហឹងកើតចេញជាជម្លោះឈ្លោះប្រកែកគ្នាពេញសួនច្បារ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យភាគីទាំងពីរទៅកាន់បុស្តិ៍នគរបាលសង្កាត់ចតុមុខ ដើម្បីធ្វើការសាកសួរហើយរកដំណោះដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង