សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ
នៅរសៀលថ្ងៃទី១៣ កុម្ភៈដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ នៅវិមានយុទ្ធជនពលីមិនស្គាល់ឈ្មោះ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ជាមួយនឹងកម្រងផ្កាពណ៌មាស ចរឹកអក្សរសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជនឡាវ ដែលបាន ពលីជីវិតចំពោះបុព្វហេតុរំដោះជាតិ មាតុភូមិពីនឹមអាណានិគមរហូតប្រទេសជាតិ ទទួលបានឯករាជ្យយ៉ាងពេញលេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តប្រកប ដោយក្តីស្រណោះអាល័យ ចំពោះវីរយុទ្ធជនឡាវមិនស្គាល់ឈ្មោះ ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ចេញពីអាណានិគមន៍និយាយ រហូតប្រទេសជាតិទទួលបានឯករាជ្យយ៉ាងពេញលេញ និងបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ៕