Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ នៅយប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ យប់ ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលបង្កឡើងរវាងម៉ូតូនឹងម៉ូតូកង់បី ។ ម៉ូតូកង់បីពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង ១AA ១៥៥១ អ្នកបើកបរឈ្មាះ សែ វុទ្ធី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រសនៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូម៉ាកសងឌ្រឹមពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង ១AR ៣២៣៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់នឹងកន្លែងកើតហេតុទាំងពីរនាក់ប្រុសមួយស្រីមួយ)។

ក្រោយពីកើតហេតុ សម្ថតកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ រួចបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនហើយសាកសពជនរងគ្រោះទាំងពីរបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីរងចាំធ្វើរការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង